Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

សម្តេចតេជោ​ ហ៊ុន​ សែន​ ជូនពរយុទ្ធជនទាំងពីររូប ដែលភាគីថៃបញ្ជូនមកកម្ពុជាវិញ ឆាប់បានជាសះស្បេីយ

 


សម្តេចតេជោ​ ហ៊ុន​ សែន​ ជូនពរយុទ្ធជនទាំងពីររូប ដែលភាគីថៃបញ្ជូនមកកម្ពុជាវិញ ឆាប់បានជាសះស្បេីយ


សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ នាថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២៥នេះ​ បានបង្ហោះសារតាមបណ្តាញសង្គមផ្លូវការ​ មានខ្លឹមសារថា​ ៖​ មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំនិងមេបញ្ជាការយោធាចប់ក៏បើកស្តាប់ការនិយាយឡាយសូរបស់លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី49ភាគរយ(49%)មកនៅត្រឹម19ភាគរយ(19%)។

មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអីដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព។

ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បេីយ។








ប្រភព: ក្រសួងព័ត៌មាន


ពីមុន / Previous បន្ទាប់ / Next