គណៈប្រតិភូសភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas នៅថ្ងៃ៣០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ក្នុងដំណើរទស្សនកិច្ចរបស់សភាសហរដ្ឋអាមេរិកនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារតែភ្លើងសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពសៀម។
ប្រភព: ក្រសួងព័ត៌មាន