Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

រោគសញ្ញាមហារីកសុដន់ ស្រីៗគួររៀនសង្កេត និងតាមដាន



មក​ទល់ពេល​នេះ​មិន​ទាន់​មាន​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​សុដន់​នៅ​ឡើយ​ទេ មាន​តែ​រក​ឲ្យ​ឃើញ​មហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូងៗ ទើប​អាចព្យាបាល​បាន​ទាន់​ពេល។ នេះ​ជា​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។

វិធី​រក​មើល​មហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូងៗ ​មានដូចជា ការ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯ​ង អេកូ​សុដន់ ថត​សុដន់​ជាដើម ហើយ​ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ជំងឺ​មហារីក​សុដន់ ដែល​ស្ត្រី​ចាំបាច់​ត្រូវ​តាម​ដាន និង​សង្កេត​មើល។

១. ចុង​សុដន់​ប្រែប្រួល​ទំហំ ឬ​រូបរាង

សញ្ញា​​ដំបូង​នៃ​ជំងឺ​មហារីក​សុដន់​​នោះ ចុង​សុដន់​ចាប់ផ្តើមប្រែប្រួល អាច​​ចុង​សុដន់​លឹប​ចូល​ក្នុង ឬ​ជ្រីវ​ជ្រួញ ដូចសំបកក្រូចសើច។

២. ហូរ​ឈាម​ ឬទឹកថ្លាៗតាម​ចុង​សុដន់

ការ​ហូរ​ទឹក​រងៃ លាយ​ជាមួយ​ឈាម​តាម​ចុង​សដន់ នេះ​ជា​រោគ​សញ្ញា​មួយ​ដែល​អ្នក​មហារីក​សុដន់​គ្រប់​ដំណាក់កាលទាំងអស់​ដែលតែង​ជួប​ប្រទះ។​ ទឹក​ដែល​ហូរចេញ​ អាចមាន​ពអាចមានពណ៌ថ្លាដូចខ្ទុះ​ ឬ​ពណ៌ក្រហមដូចឈាម។​

៣. មាន​ដុំ​ក្នុង​សុដន់

ស្រីៗ​មួយ​ចំនួន ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​មាន​ដុំ​នៅ​ទ្រូងមុន​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។ ​តែ​ជួន​កាល​​អាច​មាននៅ​​​ជំុវិញ​តំបន់​ក្លៀក​ ឯ​​​គ្នា​យើ​ងខ្លះ​ទៀត​មាន​អារម្មណ៍​ថា ​ហើម​ទាំង​នៅ​ជុំវិញ​សុដន់ និង​ក្លៀក។បើ​រក​ឃើញ​ដុំ​មិន​ប្រក្រតី ត្រត្រូវប្រញាប់ទៅជួបគ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ដុំ​ពក​ខ្លះ អាច​មិន​មែន​ជាមហារីក ប៉ុន្ដែ​ស្រីៗ​គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​។

៤. ស្បែក​សុដន់​ប្រែ​ពណ៌

ស្បែក​សុដន់​ប្រែប្រួល មក​ពី​មហារីក​សុដន់ កើត​ឡើងដោយសារ​ការ​រលាក ឬ​ដោយសារ​សរសៃ​ទឹករងៃស្ទះ​កោសិកា​មហារីក​ ​នាំ​ឲ្យ​មាន​ការ​ឡើង​ក្រហម​ហើម​ និង​ខូង​ស្បែក។

៥. ចេញ​អុជ​នៅ​ស្បែក​សុដន់

ស្បែក​សុដន់​ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ស្បែក​ចុង​សុដន់ ពេល​ខ្លះ​ឡើង​ពណ៌​ក្រហម​ដូច​ផ្លែក្រូច និង​មាន​ចេញ​ស្នាម​អុជ​តូចៗ។

៦. ឈឺចាប់​សុដន់ ឬ​ក្បាល​ដោះ

បើ​មាន​ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការមក​វដ្ត​រដូវទេ នោះ​គឺ​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​សុដន់ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បីធ្វើ​រោគ​វិនិច្ច័យ។


ប្រភព: Helloគ្រូពេទ្យ


ពីមុន / Previous បន្ទាប់ / Next