Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ឬសគល់ និងផលផ្លែ - Rooted and Fruitful

Ted Olbrich & Sou-Mountha Olbrich

ឬសគល់ និងផលផ្លែ

Rooted and Fruitful

សៀវភៅនេះនិពន្ធដោយ: Pa Thom & Mak Thom

អារម្ភកថា និងសេចក្ដីថ្លែងអំណរអរគុណ

ខ្ញុំនឹងពិព៌ណនានូវអ្វីដែលបានកើតឡើងជាង១៨ឆ្នាំមុន មកនេះនៅក្នុងប្រទេសកម្ពុជា ជា ការដកស្រង់ចេញមកនូវអ្វីដែលសំខាន់ៗលើការពិព៌ណនានេះ។ ការពិព៌ណនានេះ គឺបានដក ស្រង់ចេញពីអ្នកនិពន្ធ និងប្រភពផ្សេងៗគ្នា ហើយក៏មានភាសា និងការបកប្រែដែលមានភាព ងាយស្រួលយល់ ពីគោលដៅសំខាន់ៗ គឺនឹងត្រូវបោះពុម្ភជាភាសាខ្មែរតែមួយប៉ុណ្ណោះ ហើយនិង ភាសាអង់គ្លេសពីរ រឺ បីក្បាល គឺសំរាប់មនុស្សមួយចំនួនធ្វើការកែតំរូវ ហើយការសរសេរនេះ គឺមានភាពសាមញ្ញ។

Ted Olbro - Sou-Mountha olbrich

ខ្ញុំសូមដឹងគុណដល់លោកគ្រូ ស្ទីវ អូវីម៉ែន (Steve Overman) នៅក្នុងរដ្ឋអូវីហ្គេន ប្រទេសសហរដ្ឋអាមេរិកនិងគណៈកម្មការនាយកទាំងអស់ដែលបានចំណាយកំលាំង និងពេល វេលាដើម្បីចូលរួមជួយចង ក្រងសៀវភៅនេះឡើងសំរាប់គ្រូគង្វាលដំណឹងល្អទាំងបួន។ សូមអរ គុណដល់លោកគ្រូឆាលី ម៉ាក់ខល (Chales Mccaul) ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា សំរាប់ការជួយ ជ្រោមជ្រែងបោះពុម្ភជាភាសាខ្មែរ និងអង្គគ្លេស និងអរគុណដល់លោក រ៉ប ភុធម៉ែន (Rob Putman) សំរាប់ជួយជ្រោមជ្រែងខាងព័ន្ធកិច្ចអាណាចក្រព្រះអង្គ។ ខ្ញុំបានដក ស្រង់មេរៀននេះមួយចំនួនចេញពីអ្នកដទៃ ហើយខ្ញុំសូមថ្លែងថា សៀវភៅនេះ គឺត្រូវបានចងក្រង ឡើងដោយខ្លួនខ្ញុំផ្ទាល់ និងដកស្រង់ចេញពីមេរៀនអ្នកដទៃខ្លះ ដើម្បីកុំអោយមានកំហុសផ្លូវច្បាប់ ណាមួយ។

Ted Olbro - Sou-Mountha olbrich

ខ្ញុំសូមអរគុណដល់អ្នកគ្រូ បេត បារ៉ូនី (Beth Barone) មកពីព័ន្ធកិច្ចបាវ័ន សំរាប់ចំណុច សំខាន់មួយចំនួន ដើម្បីបញ្ចូលក្នុងសៀវភៅនេះ ខ្ញុំសូមដឹងគុណជាពិសេសដល់ព្រះវិញ្ញាណបរិ- សុទ្ធ និងគ្រូគង្វាល ដំណឹងល្អទាំងបួនទាំងអស់ដែលបានធ្វើការក្នុងអំណាចព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំសូមអរគុណដល់ បុគ្គលិកក្នុង អេហ្វ ស៊ី អូ ភី អ៊ុនធឺណាស់សិនណល (FCOP Int'l) ទាំង - បុគ្គលិកខ្មែរ និងបុគ្គលិកអាមេរិក ដែលបានជួយកែតំរូវសៀវភៅនេះបានល្អប្រសើរ និងងាយ ស្រួលយល់។

Ted Olbro - Sou-Mountha olbrich

ពួកយើងបានរកឃើញនូវសេចក្តីត្រូវការសំរាប់ជួយគ្រូគង្វាលយើង ក្នុងការដែលពួកគាត់ ដើរដោយព្រះវិញ្ញាណ និងគ្រឹះសំរាប់បញ្ជាក់នូវអ្វីដែលយើងបានមើលឃើញថា តើត្រឹមត្រូវរឺទេ? វាជារឿងដែលគួរអោយភ្ញាក់ផ្អើលសំរាប់ខ្ញុំ ដែលពួកគេបាននិយាយអំពីព្រះវិញ្ញាណបរិសុទ្ធក្នុង ព្រះវិហារ រឺ ក្រុមជំនុំ ប៉ុន្តែពួកគេមិនជឿថា ពួកគេអាចអធិស្ឋានប្រោសអោយជា រឺ ធ្វើការអស្ចារ្យ តាមរយៈអំណាចនៃព្រះវិញ្ញាណបានទេ។

មើលទៅមនុស្សយើង គឺមិនអាចចេញពីការគិតអំពីល្អ រឺ អាក្រក់ យើងចង់គ្រប់គ្រងជីវិត របស់យើងផ្ទាល់ យើងចង់អោយព្រះធ្វើតាមគំនិតរបស់យើង ហើយការបោះពុម្ពសៀវភៅនឹងធ្វើ អោយអ្នកខ្លះសប្បាយចិត្ត និងអ្នកខ្លះទៀតមានការខឹងសម្បា ប៉ុន្តែយើងសង្ឃឹមថា ប្រជាជាតិមួយ នឹងប្រែក្លាយទៅជាប្រជាជាតិគ្រិស្តបរិស័ទ។

Ted Olbro - Sou-Mountha olbrich

នេះជាសម័យបច្ចេកវិទ្យា ដែលសូម្បីតែអ្នកបំរើក្នុងសណ្ឋាគារ ក៏មានទូរស័ព្ទទំនើបដែរ គ្រប់គ្នាអាចរកអ្វីមួយដែលយើងយល់ថា ល្អក្នុងអ៊ីនធឺណេត រឺ ពួកគេយកគោលលទ្ធិអ្វីមួយ ដែល គេចូលចិត្ត ហើយពួកគេអាចនិយាយការពារលើជំនឿរបស់គេលើគោលលទ្ធិនោះ។នេះជាពេល វេលាមួយ ដែលយើងធ្លាប់តែបង្រៀនផ្ទាល់មាត់ មកចងក្រងជាសៀវភៅ ហើយបោះពុម្ភ ដើម្បី អោយយល់ ហើយនិយាយការពារលើជំនឿរបស់យើង និងធ្វើបន្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធដែល បានធ្វើការ។

ខ្ញុំដឹងថាមេរៀនខ្លះក្នុងសៀវភៅនេះ អាចមានការជំទាស់គ្នា និងមិនយល់ស្រប ខ្ញុំសូម ទទួលខុសត្រូវក្នុងរឿងនេះ ហើយទទួលយកគ្រប់ទាំងកំហុស ខ្ញុំដឹងច្បាស់ថា យើងមិនត្រូវគ្រប់ ចំណុចនោះទេ តែនេះជាអ្វីដែលពួកយើងជឿ។

Ted Olbro - Sou-Mountha olbrich

លោកបណ្ឌិត ថេត អ៊ូលប្រិច
(Dr. Ted Olbrich, D.Div)






Khat Sokkim

ពីមុន / Previous បន្ទាប់ / Next