Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

តើពិភពលោកនេះត្រូវបានបង្កើតឡើងនៅពេលណា?

Khat Sokkim

ចុចទីនេះដើម្បីស្តាប់ 🎧


តើពិភពលោកនេះត្រូវបានបង្កើតឡើងនៅពេលណា?

ខណៈដែលគ្រិស្តបរិស័ទជឿថាចក្រវាលនេះត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ លោកុប្បត្តិ១:១ មានគំនិតជាច្រើនបានសួរថា តើចក្រវាលនេះមានអាយុកាលប៉ុន្មានឆ្នាំ? នៅក្នុង ឆ្នាំ១,៦០០ លោកឪពុក ជែម អាសសី (James Ussher) បានធ្វើការសន្និដ្ឋានពីអាយុកាល របស់ផែនដី ហើយគាត់ និយាយថា ចក្រវាលនេះត្រូវបានបង្កើតឡើង ៤,០០៤ឆ្នាំមុន គ្រិស្តសករាជ ដោយពឹងផ្អែកលើ ការសិក្សាពីពូជពង្សដែលចែងក្នុងគម្ពីរលោកុប្បត្តិជំពូក ៥ និង៧ ហើយនេះត្រូវបានគេ ហៅថា ទ្រឹស្តីអ្នកជឿថា “ចក្រវាលមានអាយុកាលក្មេងខ្ចី អ្នកជឿលើទ្រឹស្តីចក្រវាលមានអាយុ ក្មេងខ្ចី ឥឡូវនេះគេមានអារម្មណ៍ថា អាយុកាលផែនដីគឺ១០,០០០ឆ្នាំហើយ ដូច្នេះពួកគេធ្វើអោយការ សន្និដ្ឋានរបស់លោកឪពុកជែម អាសសិ (James Ussher) និងជំនឿរបស់ពួកគេមានការខុសគ្នាបន្តិចបន្តួច។

Khat Sokkim

វិទ្យាសាស្ត្រសម័យទំនើបគេប្រើរូបមន្តរូបវិទ្យា ភូមិសាស្ត្រ និងវត្ថុវិទ្យាសាស្ត្រមួយចំនួន ក្នុងការស្រាវជ្រាវកត់ត្រា ពេលនោះក៏ចេញលទ្ធផលដ៏ភ្ញាក់ផ្អើលមួយបញ្ជាក់ថា ចក្រវាលនេះមាន អាយុ៤,៥កោដឆ្នាំហើយ។ ពួកគេប្រើគម្ពីរ ហេប្រឺ១១:៣ ដើម្បីអោយទ្រឹស្តីរបស់គេមានភាពជាក់លាក់ ដើម្បីអោយត្រូវគ្នានឹងជំនឿគ្រិស្តបរិស័ទ។

ហេប្រឺ១១:៣ ដោយសារជំនឿយើងយល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះអ្វីៗដែលយើងមើលឃើញមិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។

ការយល់ឃើញទាំងពីរខាងលើនេះបណ្តាលអោយមានជម្លោះ ក្នុងជំនឿអំពីអាយុកាលរបស់ផែនដី ហើយគ្រិស្តបរិស័ទទាំងពីរក្រុមមានការមិនចុះសម្រុងនឹងគ្នា ដោយសារការយល់ឃើញរបស់គេខុសៗគ្នា ប៉ុន្តែការយល់ឃើញរបស់ពួកគេសុទ្ធតែមានហេតុផលដែលពិបាក នឹងដឹងថាមួយណាត្រូវមួយណាខុស។

Khat Sokkim

ភាពមិនចុះសម្រុង រឺ ជម្លោះដ៏ធំគឺថាភាសាហេប្រឺ ពាក្យថា “ឃុំ” មានន័យថា “ថ្ងៃ” ដែលគម្ពីរលោកុប្បត្តិជំពូក១ មានន័យថា មួយថ្ងៃមាន២៤ម៉ោងដែលនិយាយអំពីពេលវេលា” ពាក្យ ហេប្រឺ “ឃុំ” ដដែលត្រូវបានបកប្រែថា “ពេលវេលា” នៅក្នុងខគម្ពីរមួយចំនួនដូចជា៖

អេសាយ៣០:៨ ៩ ឥឡូវនេះចូរចារឹកសេចក្តីទាំងនេះលើបន្ទះថ្ម ហើយសរសេរជាលាយលក្ខណ៍អក្សរនៅចំពោះមុខអ្នកក្រុងយេរូសាឡឹមទុកជាឯកសារទៅអនាគតទុកជាភស្តុតាងអស់កល្បជាអង្វែងតរៀងទៅ)។

ក្នុងករណីនេះ “ឃុំ” “ពេលវេលា” មានន័យថា “អស់កល្ប” ដូច្នេះ “អស់កល្ប យូរប៉ុណ្ណា? អត្ថន័យរបស់វាគឺរាប់ឆ្នាំអាចថារាប់រយលានកោតឆ្នាំ។

Khat Sokkim

មានការយល់ឃើញបីខុសៗ គ្នា៖

១.អាយុរបស់ចក្រវាលៈ មនុស្សទាំងអស់ជឿថា ផែនដីមានដើមកំណើតរបស់វា ក្រុមអ្នក ជឿលើ “ផែនដីមានអាយុកាលក្មេងខ្ចី-គឺគេជឿថា ផែនដីមានអាយុមិនដល់១០,០០០ឆ្នាំទេ មួយ ក្រុមទៀតគេជឿថាផែនដីនេះមានអាយុកាល ១៤,០០០,០០០,០០០ឆ្នាំហើយ។

២.អាយុកាលផែនដី ក្រុមអ្នកជឿលើ “ផែនដីមានអោយកាលក្មេងខ្ចី” ពួកក្រុមនេះជឿព្រះ ជាម្ចាស់បង្កើតផែនដី នៅថ្ងៃទី១ថ្ងៃទី២ ដូចអ្វីដែលបានចែងក្នុងគម្ពីរលោកុប្បត្តិ មួយក្រុមទៀតពួកគេជឿថាផែនដីមានអាយុកាលប្រហែល ៤,៥០០,០០០,០០០ឆ្នាំហើយ។

៣.អាយុកាលរបស់មនុស្សជាតិ ក្រុមអ្នកជឿ “ផែនដីមានអាយុកាលក្មេងខ្ចី” ពួកគេជឿថា មនុស្សត្រូវបានបង្កើតដោយព្រះជាម្ចាស់នៅថ្ងៃទី៦ ដូចអ្វីបានចែងក្នុងគម្ពីរលោកុប្បត្តិ មួយក្រុមទៀតជឿថាមនុស្សត្រូវបានបង្កើតនៅចន្លោះឆ្នាំ៣៥,០០០-៥០,០០០ឆ្នាំមុន។

Khat Sokkim

ហើយមនុស្សទាំងពីរក្រុមខាងលើជឿថា ទីក្រុង និងភាពស៊ីវិល័យ គឺត្រូវបានចាប់ផ្តើមតាំងពី៧,០០០ឆ្នាំមុនមកម្លេះ។

អ្នកវិភាគលើវត្ថុតាងក្នុងគម្ពីរមិនអាចបកស្រាយបានច្បាស់លាស់ទេ តែភាពជាក់លាក់ មួយចំនួនត្រូវបានរកឃើញសំរាប់ពាក្យ “ឃុំ” ដែលមានន័យថា “ថ្ងៃ” រឺ «ពេលវេលា» ។

ដូច្នេះយើងមិនអាចដាក់គោលលទ្ធិ រឺ ឈរលើអ្វីអោយច្បាស់ ១០០% ទេអំពីពេលវេលា ដែលផែនដីត្រូវបានកកើត ហើយយើងក៏មិនឃើញភាពសំខាន់របស់ពេលវេលាជាក់លាក់នៃ កំណើតផែនដី ពីព្រោះបទគម្ពីរក៏មិននិយាយអោយច្បាស់១០០% យើងទុកអោយមនុស្ស ទាំងអស់ជ្រើសរើសជឿតាមតែគេទៅអំពីអាយុកាលរបស់ផែនដី រឺចក្រវាលនេះ។

Khat Sokkim


Khat Sokkim


ពីមុន / Previous បន្ទាប់ / Next