ចុចទីនេះដើម្បីស្តាប់ 🎧
តើជំនឿមិនមានភាពស្របគ្នាជាមួយវិទ្យាសាស្ត្រឬ?
គ្រិស្តបរិស័ទពុំភ័យខ្លាចពីការរុករកការពិតរបស់អ្នកវិទ្យាសាស្ត្រនោះទេ ព្រះអង្គជាសេចក្តី ពិត ហើយទ្រង់មិនដែលផ្លាស់ប្រែ។
ម៉ាឡាគី៣:៦ យើងជាព្រះអម្ចាស់ យើងមិនប្រែប្រួលទេ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានៅតែ ជាកូនចៅយ៉ាកុបដដែល។
យ៉ូហាន១៤:៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្តីពិត និង ជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។
អ្នកវិទ្យាសាស្ត្រ បើគេរុករកឃើញអ្វីមួយថ្មី គឺនឹងនិយាយពីសេចក្តីនោះជារឿយៗ ដោយ ប្តូរតាមកាលៈទេសៈដែលគេរកឃើញរាប់មិនអស់ បើសិនអ្នកវិទ្យាសាស្ត្ររុករកឃើញការពិតមួយ មានន័យថា គេបានខិតទៅជិតព្រះជាម្ចាស់បន្តិចហើយ។