Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ក្រឹត្យវិន័យទាំង១០ប្រការ

Jesus Christ

ក្រឹត្យវិន័យទាំង១០ប្រការ

( និក្ខមនំ២០:១-១៧ ) ១.ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់កូនចៅអីស្រាអែលដូចតទៅ៖ ២. យើងព្រះអម្ចាស់ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីបជាស្រុកដែលអ្នកធ្វើជា ទាសករ។ ៣. មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។ ៤. មិនត្រូវឆ្លាក់រូបអ្វីឬយកវត្ថុ ដែលជា តំណាងអ្វីមួយនៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។ ៥. មិន ត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឱ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងក្រៅពីយើងឡើយ។ ប្រសិនបើ នរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ។ ៦. ផ្ទុយ ទៅវិញយើងនឹងសម្តែងសេចក្តីសប្បុរសរហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង ។ ៧. មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នកទៅ ប្រើឥតបានការនោះឡើយដ្បិតព្រះអម្ចាស់នឹងមិនអត់អោនឱ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គ ទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។ ៨. ចូររំឭកថ្ងៃសប្បីទ ហើយញែកថ្ងៃនោះ ជាថ្ងៃដ៏ វិសុទ្ធ។ ៩. អ្នកមានពេលប្រាំមួយថ្ងៃសម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ។ ១០. តែថ្ងៃទី ប្រាំពីរជាថ្ងៃសប្បីទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះនៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុសកូន ស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រីទាំងសត្វពាហនៈ និងជនបរទេសដែលរស់នៅជាមួយអ្នកមិន ត្រូវធ្វើការអ្វីឡើយ។ ១១. ដ្បិតក្នុងរយៈ ពេលប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលស្ថិតនៅទីទាំងនោះ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គសម្រាក ហេតុនេះហើយបានជាព្រះអម្ចាស់ប្រទានពរដល់ថ្ងៃសប្បីទ ហើយញែកថ្ងៃនោះ ជាថ្ងៃដ៏បរិសុទ្ធ។ ១២. ចូរគោរពមាតាបិតារបស់អ្នក ដើម្បីឱ្យអ្នកមានអាយុយឺនយូរ នៅលើដីដែលព្រះអម្ចាស់ ជាព្រះនៃអ្នក ប្រទានដល់អ្នក។ ១៣. កុំសម្លាប់មនុស្ស។ ១៤. កុំប្រព្រឹត្តអំពើផិតក្បត់។ ១៥. កុំលួចប្លន់គេ។ ១៦. កុំធ្វើសាក្សីក្លែងក្លាយដែលនាំឱ្យអ្នកដទៃមានទោស។ ១៧. កុំលោភលន់ ចង់បានផ្ទះរបស់អ្នកដទៃ កុំលោភលន់ចង់បានប្រពន្ធគេ ឬក៏លោភលន់ ចង់បានអ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬអ្វីផ្សេងទៀតដែលជារបស់គេឡើយ។

Jesus Christ

នៅគម្ពីរ ទុតិយកថាជំពូក២៨ គឺមានការកត់ត្រានូវព្រះពរដល់អស់អ្នកធ្វើតាមក្រឹត្យវិន័យ និងការស្តាប់បង្គាប់។ វាជាជំពូកដ៏វែងដែលបានបង្ហាញអំពីភាពអស់សង្ឃឹម ដែលព្យាយាមរស់ នៅតាមក្រឹត្យវិន័យ គ្រប់ទាំងព្រះពរ គឺមកពីព្រះជាម្ចាស់។

ទុតិយកថា ២៨:១-២ ប្រសិនបើអ្នកយកចិត្តទុកដាក់ស្តាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដូចខ្ញុំបង្គាប់នៅ ថ្ងៃនេះ ព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងប្រទានឱ្យអ្នកបានទៅជាប្រជាជាតិមួយ ប្រសើរជាងប្រជា ជាតិទាំងអស់នៅលើផែនដី។ ប្រសិនបើអ្នកស្ដាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះរបស់អ្នក ព្រះអង្គនឹង ប្រទានពរគ្រប់យ៉ាងដល់អ្នក។

Jesus Christ

ទុតិយកថា ២៨:១៥ បានសរសេរអំពីលទ្ធផលចេញមកតាមរយៈការស្តាប់បង្គាប់ លទ្ធផលទាំងនេះ(បណ្តាសាបានកើតឡើងដល់ផែនដី និងសាតាំង មិនមែនលើមនុស្សទេ ទោះជាយ៉ាងណា ការផ្តល់កំណើតវាមានការលំបាកខ្លាំង) បានកើតឡើងចំពោះយើង ហើយលទ្ធផលទាំងនេះ កើតឡើងមិនមែនព្រះជាអ្នកធ្វើដាក់យើងនោះទេ បណ្តាសាកើតឡើងតាមរយៈការ មិនស្តាប់ បង្គាប់ ហើយគ្រប់ទាំងបណ្តាសាកើតចេញពីអារក្សសាតាំង។

ទុតិយកថា ២៨:១៥ ប្រសិនបើអ្នកមិនស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ប្រសិនបើអ្នកមិនកាន់ ឬប្រតិបត្តិតាមបទបញ្ជា និងច្បាប់ទាំងប៉ុន្មានដែលខ្ញុំប្រគល់ឱ្យអ្នក នៅថ្ងៃ នេះទេ នោះនឹងទទួលបណ្តាសាដូចតទៅ។

មានគោលដៅទៅលើសន្ធិសញ្ញាចាស់ដែលព្រះជាម្ចាស់បានសន្យាថា នឹងប្រទានពរអស់ អ្នកដែល ដើរតាមទ្រង់ ស្តាប់បង្គាប់ទ្រង់ ហើយអ្នកដែលមិនស្តាប់បង្គាប់ទ្រង់គេនឹងទទួលផលបណ្តាសា ដែលមានលើផែនដីនេះនៅពេលកំណត់មួយ។

សន្ធិសញ្ញា គឺជាការសន្យាដ៏មុតមាំតាមរយៈការព្រមព្រៀងរវាងមនុស្សពីរនាក់ដែលពួកគេត្រូវតែ ប្រកាន់យកអស់មួយជីវិតរបស់គេ។

នៅសម័យសម្ពន្ធមេត្រីចាស់ ព្រះបានព្យាយាមអោយមនុស្ស ជាទីស្រឡាញ់របស់ទ្រង់ចូលមករួបរួមជាមួយទ្រង់។ តាមរយៈក្រឹត្យវិន័យមនុស្សបានដាច់ចេញពីព្រះ នៅពេលអដាំ និង អេវ៉ាបានធ្លាក់ចូលក្នុងអំពើបាប ហើយបានកាត់ផ្តាច់ទំនាក់ទំនងរវាងព្រះ និងមនុស្សតាំងពីនៅសួន អេដែនមកម្លេះ។

ចំពោះមូលហេតុនេះហើយ សន្ធិសញ្ញាចាស់ គឺចង់ផ្តោតលើអ្នកបង្រៀនម្នាក់ដោយ សារអ្វីៗ តាមក្រិត្យវិន័យ ឮហើយវាមិនអាចទៅរួចទេ សំរាប់មនុស្សគ្រប់គ្នា ដែលអនុវត្តក្រឹត្យវិន័យនេះបាន យើងត្រូវការព្រះសង្គ្រោះ។

កាឡាទី ៣:២៤ ដូច្នេះ ក្រឹត្យវិន័យមាននាទីណែនាំយើងទៅកាន់ព្រះគ្រិស្តដើម្បីអោយយើង បានសុចរិតដោយសារជំនឿ។

Jesus Christ

Khat Sokkim


ពីមុន / Previous បន្ទាប់ / Next