Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ជំនឿគ្រិស្តបរិស័ទ និងព្រះគម្ពីរ


សូមចុចទីនេះដើម្បីស្ដាប់ 🎧


ជំនឿគ្រិស្តបរិស័ទ និងព្រះគម្ពីរ

គ្រិស្តបរិស័ទ្ធត្រូវបានរកឃើញនៅក្នុងសៀវភៅមួយ ដែលគេហៅថា“ព្រះគម្ពីរបរិសុទ្ធ”។ ព្រះគម្ពីរសរសេរចែកចេញជា២ផ្នែក ដែលមាន៦៦ក័ណ្ឌ។ ផ្នែកទី១: មាន៣៩ភ័ណ្ឌ ដែលគេហៅ “ព្រះគម្ពីរសម្ពន្ធមេត្រីចាស់” ផ្នែកទី២: មាន២៧ក័ណ្ឌ ដែលត្រូវបានគេហៅថា “ព្រះគម្ពីរសញ្ញាថ្មី អ្វីៗដែលបានកត់ត្រា ក្នុងគម្ពីរទាំងអស់ យើងជឿថា ព្រះជាម្ចាស់ជាអ្នកបណ្តាលចិត្ត និងសំដែង អោយពួកគេបានសរសេរ ហើយកត់ត្រាក្នុងគម្ពីរ គឺមានប្រយោជន៍ ក្នុងការបង្រៀនរហូតដល់ ពេលបច្ចុប្បន្ននេះ។

ព្រះគម្ពីរ ធីម៉ូថេ ខ្សែទី២ ជំពូកទី៣ ខ១៦ គ្រប់អត្ថបទគម្ពីរ សុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺ អោយតែង និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំឱ្យរស់តាមសេចក្តីសុចរិត។


អំពីសញ្ញាចាស់

ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ត្រូវបានប្រើប្រាស់ដោយពួកយូដា មុនពេលព្រះយេស៊ូចាប់ កំណើតលើផែនដីនេះ។ បទគម្ពីរសម្ពន្ធមេត្រីចាស់នេះ ត្រូវបានបន្តប្រើប្រាស់សំរាប់ជំនឿរបស់ គ្រិស្តបរិស័ទមួយផ្នែកផងដែរ។ បទគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះយេស៊ូជារឿយៗតែងតែមាន និង ដកស្រង់សំដៅទៅលើក្រឹត្យវិន័យ និងសំដីរបស់ហោរាណាមួយ។ លើសពីនេះទៅទៀត បទគម្ពីរ សម្ពន្ធមេត្រីចាស់ ក៏មានស្មូតទំនុកតំកើង សាស្តា ចំរៀងសាឡាម៉ូន ដែលពោរពេញទៅដោយការ ថ្វាយបង្គំ បញ្ញានៃការបង្រៀន អំពីទំនាក់ទំនងរបស់មនុស្សជាតិ និងសញ្ជាតិរបស់ព្រះដែលមាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងមនុស្សផងដែរ។


ព្រះគម្ពីរសម្ពន្ធមេត្រីចាស់មានទៅដោយក្រឹត្យវិន័យ ដែលព្រះបានអោយទៅដល់ជនជាតិ យូដាអនុវត្តន៍ រាស្ត្ររបស់ព្រះនឹងមានពរ បើសិនពួកគេដើរតាមក្រឹត្យវិន័យនោះបាន ហើយពួក គេនឹងទទួលផលតាមទង្វើរបស់គេ។ បើពួកគេមិនអាចអនុវត្តន៍តាមក្រឹត្យវិន័យទេ សាតាំងនឹង យាយីពួកគេ។

លោកម៉ូសេបានទទួលក្រឹត្យវិន័យទាំង១០ប្រការនៅ១,៤០០ឆ្នាំមុន ពេលព្រះយេស៊ូយាង ចាប់កំណើតលើផែនដីនេះ ហើយក្រឹត្យវិន័យទាំងដប់ប្រការនេះ បានក្លាយជាទំលាប់ដ៏សំខាន់ សំរាប់ជនជាតិយូដាផងដែរ។ ក្រិត្យវិន័យទាំង១០ប្រការនេះ យើងអាចឃើញនៅក្នុងព្រះ គម្ពីរនិក្ខមនំ២០។




Khat Sokkim


ពីមុន / Previous បន្ទាប់ / Next