𝐒𝐨𝐮-𝐌𝐨𝐮𝐧𝐭𝐡𝐚 𝐎𝐥𝐛𝐫𝐢𝐜𝐡 |
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ អង្គការកុមារកំព្រានៃសេចក្តីសន្យាដំណឹងល្អទាំងបួន ភូមិក្រវ៉ា ទទួលបានអង្ក 𝐌𝐚𝐧𝐧𝐚 𝐏𝐚𝐜𝐤 ចំនួន ៥១ កេះ ពី 𝐌𝐚𝐤 𝐓𝐡𝐨𝐦 ( 𝐒𝐨𝐮-𝐌𝐨𝐮𝐧𝐭𝐡𝐚 𝐎𝐥𝐛𝐫𝐢𝐜𝐡 ) ( ស៊ូ មន្ថា )
ខ្ញុំបាទ ខាត់ សុខគីម និងក្រុមគ្រួសារព្រមទាំងកុមារកំព្រាទាំងអស់ដែលរស់នៅក្នុង 𝐅𝐂𝐎𝐏 ក្រវ៉ា សូមថ្លែងអំណរគុណដល់ ម៉ាក់ធំ យ៉ាងជ្រាលជ្រៅបំផុត ដែលបានឧបត្ថម្ភអង្ករ 𝐌𝐚𝐧𝐧𝐚 𝐏𝐚𝐜𝐤 ចំនួន ៥១កេះ បើគិតជាអង្ករស្មើរនិងចំនួន ៨១០ គីឡូក្រាម ដល់អង្គការកុមារកំព្រានៃសេចក្តីសន្យាដំណឹងល្អទាំងបួន ដែលមានទីតាំងស្ថិតនៅ ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
យើងខ្ញុំទាំងអស់គ្នាសូមជូនពរដល់ ម៉ាក់ធំ សូមឱ្យ ម៉ាក់ធំ មានសុខភាពល្អកំលាំងមាំមួន បញ្ញាឆ្លាតវៃ សម្រស់ក្មេងវាងវៃ និងមានអាយុវែង ព្រមទាំងសូមឱ្យម៉ាក់ធំទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ដែល ម៉ាក់ធំ បានធ្វើ។
𝐅𝐂𝐎𝐏 តែងតែបោះជំហានឈានទៅមុខជានិច្ច! ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ 𝐌𝐚𝐤 𝐓𝐡𝐨𝐦 ( 𝐒𝐨𝐮-𝐌𝐨𝐮𝐧𝐭𝐡𝐚 𝐎𝐥𝐛𝐫𝐢𝐜𝐡 ) ដោយនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូគ្រី៕
*** រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះព្រះភ័ក្ត្រព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឲ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។ ( យ៉ាកុប ១:២៧ )
សូមព្រះប្រទានពរដល់ 𝐌𝐚𝐤 𝐓𝐡𝐨𝐦 គ្រប់ពេលវេលា!
សូមអរគុណ!
Foursquare Children Of Promise Krava
On August 6, 2024, Foursquare Children Of Promise Krava received 51 cases of Manna Pack rice from Mak Thom (Sou-Mountha Olbrich).
I am Khat Sokkim, and my family and all the orphans living in FCOP Krava, A big thank you to Mak Thom who donated for 51 cases of Manna Pack rice. In the amount of 810 kilograms of rice to the Foursquare Children Of Promise Krava, located in Krava village, Krava commune, Baray district, Kampong Thom province.
We wish Mak Thom (Sou-Mountha Olbrich) good health, strength, intelligence, beauty, and longevity, and we wish Mak Thom success in all endeavors.
FCOP is always steps forward! Under the supreme direction of Mak Thom with (Sou-Mounttha Olbrich), in the name of the Lord Jesus Christ.
***The Religion that God our Father accepts as pure and faultless is this, to look after orphans and widows in their distress and to keep oneself from being polluted by the world. (James 1:27)
![]() |