Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

តើព្រះជាម្ចាស់បានកំពុងធ្វើអ្វីមុនពេលទ្រង់ បង្កើតពិភពលោកនេះ?

Khat Sokkim

ចុចខាងក្រោមនេះដើម្បីស្តាប់ 🎧


តើព្រះជាម្ចាស់បានកំពុងធ្វើអ្វីមុនពេលទ្រង់ បង្កើតពិភពលោកនេះ?

ព្រះគម្ពីរមិនបាននិយាយអ្វីច្រើននោះទេ អំពីព្រះទ្រង់បាននឹងកំពុងធ្វើអ្វី មុនពេលដែល ទ្រង់បង្កើតសកលលោកនេះ ប៉ុន្តែរឿងមួយ ដែលបានបញ្ជាក់យ៉ាងច្បាស់៖ គឺមានវត្តមានព្រះ ត្រីឯកអង្គ គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណបរិសុទ្ធដែលគង់តាំងពីដំបូងគេ។

ព្រះគម្ពីរបានចែងថាៈ

លោកុប្បតិ១:១ កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី ។

បញ្ជាក់ច្បាស់ថា ព្រះអម្ចាស់ (ព្រះវរបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធ) មានវត្តមានយូរ ណាស់មក ហើយ គឺមុនពេលសកលលោកត្រូវបានបង្កើត ទ្រង់មានអំណាច និងប្រាជ្ញា ក្នុង ការបង្កើត និងតុបតែងអ្វីគ្រប់យ៉ាង ព្រះវិញ្ញាណបរិសុទ្ធក៏មានវត្តមានយូរលង់ណាស់មកហើយ។

ព្រះយេស៊ូ គ្រិស្ត (ព្រះបុត្រា រឺព្រះបន្ទូល) មានវត្តមានយូរណាស់មកហើយដែលជាអង្គទីពីរនៃព្រះត្រីឯកអង្គ។

Khat Sokkim

យ៉ូហាន១:១-៣ (កាលពីដើមដំបូងបង្អស់ ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលគង់នៅ ជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។ "ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ កាលពីដើមដំបូងបង្អស់។ "អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្តា អ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ)។

កូឡូស ១:១៦-១៧ (១៦ ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រិស្តទាំងនៅ ស្ថានបរមសុខ ទាំងនៅលើផែនដីទាំងអ្វីៗដែលមើលឃើញទាំងអ្វីៗ ដែលមើលមិនឃើញទាំង ទេវរាជ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រងទាំងវត្ថុស័ក្តិសិទ្ធិ និងអំណាចនានា ព្រះជាម្ចាស់បាន បង្កើតទាំងអស់មក ដោយសារព្រះគ្រិស្ត និងសំរាប់ព្រះគ្រិស្ត។ ១៧ ព្រះគ្រិស្តមានព្រះជន្មមុនអ្វីៗ ទាំងអស់ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ)។

អ្នកទស្សនៈមានការប្រកែកគ្នាថាមុនពេលចក្រវាឡត្រូវបានបង្កើតគឺគ្មានពេលវេលា និង លំហទេ ហើយមិនអាចទៅរួចទេ យើងចង់វែកញែកអំពីចក្រវាឡនៅពេលគ្រានោះ គ្មានពេល វេលាជាក់លាក់ដើម្បីអោយយើងយល់នោះទេ សកម្មភាពរបស់ព្រះជាម្ចាស់មុនពេលទ្រង់បង្កើតចក្រឡ មានព្រះបន្ទូលក្នុង៖ ប៉ុន្តែព្រះគម្ពីរបានពន្យល់យ៉ាងច្បាស់អំពី និងរបស់សព្វសារពើដោយទ្រង់

Khat Sokkim

យ៉ូហាន១៧:២៤ ( ២៤ឱព្រះបិតាអើយ! ទូលបង្គំចង់ឱ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីឱ្យគេឃើញសិរីរុងរឿងដែល ព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំតាំងពីមុនកំណើតពិភពលោក មកម៉្លេះ)។

ក្តីស្រលាញ់របស់ទ្រង់មានអស់កល្បយូរណាស់មកហើយ មុនពេលព្រះជាម្ចាស់បង្កើតអ្វីៗ ទាំងអស់ដើម្បីអោយឃើញការរួបរួមក្នុងទ្រង់ និងភាពល្អឥតខ្ចោះរបស់ទ្រង់។

អេភេសូ ១:៤ “ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រិស្ត តាំងពីមុនកំណើតពិភពលោកមក ម៉្លេះដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រោះព្រះអង្គមាន ព្រះហឫទ័យស្រឡាញ់យើង” ។

ព្រះជាម្ចាស់បានជ្រើសរើសយើងមុនកំណើតពិភពលោកទៅទៀត វាជារឿងគួរអោយស្ងប់ ស្វែង ដែលព្រះទ្រង់គិតពីយើង ស្គាល់ពីឈ្មោះយើងម្នាក់ៗមុនពេលព្រះបង្កើតផ្ទៃមេឃ និង ផែនដី។

Khat Sokkim

ទីតុស១:២ (២-អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បាន សន្យាតាំងពីមុនកាលសម័យទាំងអស់ ព្រះអង្គមិនកុហកទេ”)

ជីវិតអស់កល្ប គឺជាផែនការមុនសម័យកាលទាំងអស់ ហើយព្រះជាម្ចាស់ដឹងពេល អវសាន្តរបស់យុគសម័យនេះ មុនពេលព្រះអង្គបង្កើតអ្វីៗគ្រប់យ៉ាងដែរ។

ខណៈដែលយើងដឹងតិចតួចអំពីកិច្ចការរបស់ព្រះជាម្ចាស់ ទ្រង់មានសកម្មភាពជ្រាបគ្រប់ ការទាំងអស់ដែលទ្រង់ជាតួនៃសេចក្តីស្រឡាញ់ មានសិរីរុងរឿង និងការរួបរួមល្អឥតខ្ចោះជាមួយ ព្រះ វរបិតា ព្រះបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។

សំគាល់: ព្រះវិញ្ញាណបរិសុទ្ធជាអង្គទីបីនៃព្រះត្រីឯកអង្គក៏មានវត្តមានយូរណាស់មកហើយ។

លោកុប្បតិ១:២ នៅគ្រានោះ ផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជំរៅទឹក ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។

Khat Sokkim

កិច្ចការ ៥: ៣-៤ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ « អាណាណាសអើយ! ហេតុដូចម្តេចបានជាមារ*សាតាំងនៅពេញក្នុងចិត្តអ្នក រហូតដល់ ទៅកុហកព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ? កាលដើមឡើយដីនោះ ជាកម្មសិទ្ធិ របស់អ្នក - លុះដល់អ្នកលក់ផុតទៅប្រាក់ ដែលបានមកនោះ អ្នកអាចប្រើប្រាស់តាមចិត្ត! ចុះហេតុដូចម្តេចបានជាអ្នកមានគំនិតប្រព្រឹត្តយ៉ាងដូច្នេះ? អ្នកបានកុហក ព្រះជាម្ចាស់គឺមិនមែន កុហកមនុស្សទេ»។

ព្រះជាម្ចាស់ ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់មានវត្តមានតាំងពីយូរលង់ណាស់មកហើយ មុនពេលចក្រវាឡ និងពេលវេលាត្រូវបានបង្កើត។

ព្រះជាម្ចាស់ ព្រះត្រីឯកអង្គ គឺរួមគ្នាបង្កើតអ្វីគ្រប់យ៉ាង ព្រះជាម្ចាស់បានប្រើពាក្យថា ‹‹ របស់ពួកយើង ›› គឺជាការពិពណ៌នាដែលទ្រង់បានបង្កើត មនុស្សមានលក្ខណៈ ដូចជាអង្គទ្រង់ នៅថ្ងៃ ទី៦។

លោកុប្បត្តិ១:២៦ (២៦ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងបង្កើតមនុស្សជាតំណាងរបស់យើង មានលក្ខណៈដូចយើង ដើម្បីអោយគេមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើ មេឃ លើសត្វស្រុកនៅលើផែនដីទាំងមូល និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»)។

Khat Sokkim


Khat Sokkim

ពីមុន / Previous បន្ទាប់ / Next