Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

នៅទីបំផុត Xiaomi ១៣ ស៊េរី បានប្រកាសចេញជាផ្លូវការហើយ | Xiaomi 13 Series Official

បន្ទាប់ពីបានពន្យារពេលប្រកាសចេញ កាលពីថ្ងៃទី០១ ដើមខែធ្នូ ឆ្នាំ២០២២ កន្លកទាំងនេះ ទីបំផុត Xiaomi ១៣ ស៊េរី បានប្រកាសចេញជាផ្លូវការហើយ នៅក្នុងទីផ្សារប្រទេសចិន។


Xiaomi ១៣ ស៊េរី បានភ្ជាប់មកជាមួយនឹងម៉ាស៊ីនជំនាន់ក្រោយៗ មានការ Update Software ថ្មី និងមានរូបរាងថ្មីថែមទៀតផង។ Xiaomi ១៣ ស៊េរី រួមមានពីរម៉ូដែល ដែលយើងអាចបែងចែកដាច់ពីគ្នាបានតាមរយៈរូបរាង និងលក្ខណៈសម្បត្តិមួយចំនួន។ សម្រាប់ Xiaomi ១៣ ធម្មតា មានរូបរាងបែបជ្រុង និងមានជម្រើសពណ៌ច្រើនដូចជា÷ ជម្រើសពណ៌ខ្មៅ, ពណ៌ស, ពណ៌ក្រហម, ពណ៌លឿង, ពណ៌បៃតងជាដើម។ រីឯ Xiaomi ១៣ Pro មានរូបរាងបែបលក្ខណៈមូលវិញ ជាមួយនឹងជម្រើសពណ៌ចំនួន ៤ រួមមានដូចជា÷ ជម្រាបពណ៌ខ្មៅ, ពណ៌ស, ពណ៌បៃតងស្រាល និងពណ៌ខៀវស្រាល។

Smartphone ថ្មីៗទាំង ២ ម៉ូឌដលនេះ ដំណើរការនៅលើ Android ១៣ ជាមួយនឹង MIUI ១៤ ចេញពីប្រអប់ស្រាប់។ Xiaomi ១៣ ស៊េរី បំពាក់មកជាមួយនឹងបន្ទះឈីបខ្លាំងគឺ Snapdragon 8 Gen 2 និងប្រើទំហំផ្ទុកជំនាន់ក្រោយគេបង្អស់ ប្រភេទ UFS ៤.០ ល្បឿនថែមទៀតផង មានសម្រាប់ជម្រើស ១២០GB ២៥៦GB និង៥១២GB ក៏ដូចជាមានជម្រើស RAM ទំហំ ៨GB និង១២GB ។ ក្រៅពីនេះទៀតនោះ Xiaomi ១៣ ស៊េរី ទាំង ២ ម៉ូដែល សុទ្ធតែមានអាវការពារទឹកនិងធូលី IP៦៨ មាន Speaker Stereo ចំនួន 2គ្រាប់លើក្រោម មានកាមេរ៉ាមុខ ទំហំ ៣២ megapixel និងមានសេនស័រស្គេនក្រយ៉ៅដៃក្រោមអេក្រង់ និងនៅមិនចោលសេនស័រដើរតួជាតេឡេបញ្ជាអេឡិចត្រូនិចដដែល។

អ្វីដែលធ្វើឲ្យ Xiaomi ១៣ ធម្មតាខុសគ្នាទៅនិង Xiaomi ១៣ Pro ស្ថិតនៅត្រង់ បន្ទះអេក្រង់ ថាមពលថ្ម និងផ្នែកកាមេរ៉ាខាងក្រោយតែម្ដង។ ដូច Xiaomi ១៣ ធម្មតា មានអេក្រង់ OLED ១២០Hz ៦.៣៦ អ៊ីង និងមានគុណភាព FHD+ រីឯម៉ូដែល ១៣ Pro វិញ មានអាក្រង់កោង OLED ១២០Hz មានបន្ថែមបច្ចេកវិទ្យា LTPO អាចឆ្លាស់កម្រិត Refresh Rate បាន ជួយសន្សំថាមពលថ្ម ជាមួយនឹងទំហំ ៦.៧៣ អ៊ិញ អាចបង្ហាញរូបភាពបានក្នុងកម្រិត QHD+ ច្បាស់ជាងដែរ។ ដោយទៅលើផ្នែកថាមពលថ្មវិញ Xiaomi ១៣ ទទួលបានទំហំ ៤៥០០ mAH កម្លាំងបញ្ចូលថ្មតាមខ្សែ ៦៧W បញ្ចូលថ្មអត់ខ្សែ ៥០W នឹងអាចផ្ទេរថ្មឲ្យគេដោយឥតខ្សែបាន ១០W ទៀត។ ហើយព្រោះតែ ១៣ Pro មានអេក្រង់ទំហំធំជាង អញ្ចឹងថាមពលថ្មរបស់វាក៏ធំជាងដែរ ទំហំ ៤៨២០mAH មានកម្លាំងបញ្ចូលថ្មតាមខ្សែ ១២០W លឿនជាង។

Xiaomi ១៣ ធម្មតា មានកាមេរ៉ាក្រោយ ៣ គ្រាប់ រួមមានទំហំ ៥០ megapixel ជាលេនគោល ១០ megapixel ជាលេនTelephotos អាចស៊ូមបែប Opticle ដោយមិនបាត់បង់គុណភាពបានចំងាយ ៣.២ ដង និងចុងក្រោយគេជាឡែន Ultra-Witd ទំហំ ១២ megapixel ។ ចំណែកឯកាមេរ៉ាទាំងបីគ្រាប់របស់ Xiaomi ១៣ Pro មានទំហំ ៥០ megapixel ទាំងអស់តែម្ដង។ ជាមួយនឹងសេនស័រគោលមានទំហំ ១អ៊ីង ផ្ដិតយករូបភាពបានច្បាស់ និងផ្ដល់លទ្ធផលប្រសើរជាង សេនស័រ ធម្មតា ដូចធ្លាប់ឃើញមាននៅលើ Xiaomi ១២S Ultra អញ្ចឹង។ ក្រៅពីនេះទៀត យើងឃើញមានឡេន Telephotos ស៊ូមបែប Opticle ដោយមិនបាត់បង់គុណភាពបានចំងាយ ៣.២ ដង និងចុងក្រោយគេជាឡែន Ultra-Witd  ។ Smartphone ថ្មីៗទាំង ២ ម៉ូដែលនេះទទួលបាន OIS និង EIS ទប់លំនឹងនៅពេលថត។ ហើយក៏អាចថត ៤K ៦០fps បាន ឬក៏ ៨K ២៤fps ជាពិសេស Xiaomi ក៏នៅតែបន្តសហការ ជាមួយនឹង LEICA ដូចគ្នា ដូចជាការផ្ដល់ជូន filters ពិសេស បង្កើតឡើងដោយ LEICA ជាដើម។

សម្រាប់ទីផ្សារប្រទេសចិន Xiaomi ១៣ មានតម្លៃដាក់លក់ខ្ទង់ ៥៧៥ ដុល្លារឡើងទៅ និងម៉ូដែល ១៣ Pro មានតម្លៃដាក់លក់ខ្ទង់ ៨១៧ ដុល្លារឡើងទៅ។ ហើយ Xiaomi ក៏បានបញ្ជាក់ថាពួកគេគ្រោងនឹងនាំចូលក្នុងទីផ្សារសាកល ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ លើកនេះ Xiaomi បានកែប្រែបានច្រើនគួរសមទៅលើផ្នែកខ្នងខាងក្រោយ។ ចុះបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរទៅលើ Smartphone ថ្មីរបស់ Xiaomi ទាំង ២ ម៉ូដែលនេះ ÷ សូមកុំភ្លេច Comment នៅខាងក្រោមនេះឲ្យខ្ញុំបានដឹងផង។

សូមអរគុណ!
កែសម្រួលដោយ: ខាត់ សុខគីម - Khat Sokkim
ប្រភព÷ Xiaomi


ពីមុន / Previous បន្ទាប់ / Next