លោក វណ្ណ-មូលីវណ្ណ (1926-2017) (កើតនៅថ្ងៃ២៣ វិច្ឆិកា ១៩២៦) ឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។ លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។
វណ្ណ មូលីវណ្ណ
កើត: ២៣ វិច្ឆិកា ១៩២៦
ស្រុករាម, ខេត្តកំពត, កម្ពុជា
មរណៈភាព: ២៨ កញ្ញា ២០១៧ (អាយុ ៩០)
ក្រុងសៀមរាប, ខេត្តសៀមរាប, កម្ពុជា
សញ្ជាតិ: កម្ពុជា
ផ្នែក: ស្ថាបត្យកម្ម
ការសិក្សា: សាលាវិចិត្រសិល្បៈជាតិជាន់ខ្ពស់ (École nationale supérieure des Beaux-Arts) ប៉ារីស បារាំង
ចលនា: ស្ថាបត្យកម្មខ្មែរទំនើប
ស្នាដៃល្បីៗ: សាលសន្និសីទចតុមុខ វិមានឯករាជ្យ ពហុកីឡដ្ឋានជាតិអូឡាំពិក សាលមហោស្រពព្រះសុរាម្រិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានភាសាបរទេស ទីស្តីការគណៈរដ្ឋមន្រ្តីចាស់ បុរី១០០ខ្នង វិមានរដ្ឋចំការមន។
សម្ដេច នរោត្តម-សីហនុ បានអនុម័តគោលនយោបាយអភិវឌ្ឍន៍ដែលព័ទ្ធជុំវិញដោយសំណង់ ទីប្រជុំជនថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាបត្យកម្ម។ លោកធ្លាប់ជាអតីតជើងចាស់បង្អស់នៃជំនាន់នៃស្ថាបត្យកម្ម ដែលបរិច្ចាគនូវរចនាបថតែមួយគត់នៃស្ថាបត្យកម្មដែលបញ្ចូលគ្នាកំឡុងសម័យកាលនេះ និងដែលបានបង្កើតឡើងនូវស្ថាបត្យកម្មខ្មែរថ្មី៕
ប្រភព÷ វិគីភីឌា