realme ប្រចាំប្រទេសកម្ពុជា បានត្រៀមបញ្ចេញស្មាតហ្វូនលំដាប់ថវិកាដ៏ស្រស់ស្អាតមួយទៀត សម្រាប់យុទ្ធសាស្រ្តចុងឆ្នាំ 2022 នេះ មុនពេលដែលនឹងបញ្ចេញស៊េរីលេខ នៅឆ្នាំថ្មីខាងមុខនេះ។ ស្មាតហ្វូនលំដាប់ថវិកាមួយទៀតនោះគឺជា realme C33 ដែលជាការរចនាថ្មីស្រឡាង បែបសមុទ្រឥតព្រំដែន ព្រមទាំងបំពាក់កាមេរ៉ារហូតដល់ 50MP ផងដែរ។ realme តែងតែផ្តល់នូវបទពិសោធន៍ប្លែក សម្រាប់អ្នកប្រើប្រាស់ជំនាន់ថ្មី ហើយវានឹងប្រកាសជាផ្លូវការនៅថ្ងៃទី 12 ធ្នូ 2022 នេះ ជាមួយកម្មវិធីដ៏ប្លែកភ្នែក សូមកុំភ្លេចតាមដានទំព័រផ្លូវការរបស់ realme ទាំងអស់គ្នា។ realme C33 នឹងបំពាក់នូវ មុខងារនិងបច្ចេកវិទ្យាពិសេសៗដូចខាងក្រោម៖
ការរចនាបែបសមុទ្រឥតព្រំដែន
realme c33 បន្តការរចនាស្តើង និងស្រាលនៃស៊េរី C ដែលមានកម្រាស់ត្រឹមតែ 8.3mm និងទម្ងន់ 187g ដែលធ្វើឲ្យងាយស្រួលកាន់ក្នុងដៃ ហើយស្មាតហ្វូននេះនឹងមានជម្រើសពណ៌ខៀវ Aqua Blue និងពណ៌ខ្មៅ Night Sea។
កាមេរ៉ា AI 50MP ក្នុងចំណោម 2 គ្រាប់
realme C33 ក៏បំពាក់មកជាមួយការមេរ៉ាធំ 50MP ដែលអាចថតរូបបានច្បាស់ល្អជាងជំនាន់មុនៗ ជាពិសេសគឺការថតក្រោមពន្លឺថ្ងៃ ដោយវាមានភ្ជាប់មកជាមួយមុខងារ CHDR ដែលយើងអាចមើលឃើញ ទាំងវត្ថុនិងផ្ទៃខាងក្រោយច្បាស់ផងដែរ។
លើសពីនេះ realme C33 មានអេក្រង់ 6.5” Fullscreen ដោយវាផ្តល់នូវបទពិសោធន៍មើលឃើញច្បាស់ពេញភ្នែក និងដំណើរការដោយ realme UI S Edition នៅលើ Android 12 ដែលមានភាពរលូន។
ការប្រកាសជាផ្លូវការ realme C33
realme គ្រោងនឹងប្រកាសស្មាតហ្វូនលំដាប់ថវិកាថ្មីនេះ នៅថ្ងៃទី 12 ខែធ្នូនេះតែម្តង។ អ្វីដែលកាន់តែពិសេស គឺកម្មវិធីដ៏ថ្មីមួយសម្រាប់យុវវ័យ ដោយវាគឺជា Fashion Design Contest ( Tech x Fashion) ដូច្នេះកុំភ្លេចតាមដានផេកហ្វេសប៊ុកផ្លូវការរបស់ realme សម្រាប់ព័ត៌មានបន្ថែម៕
ប្រភពអត្ថបទ: Cambo Report