Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ពិព័រណ៍សៀវភៅកម្ពុជា លើកទី៩ ឆ្នាំ២០២២

កាលពីព្រឹកថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ បានប្រារព្ធពិធីសម្ពោធបើកកម្មវិធីពិព័រណ៍សៀវភៅកម្ពុជា លើកទី៩ ឆ្នាំ២០២២ ប្រធានបទ "មួយថ្ងៃអាន មួយថ្ងៃដឹង" ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។


*** សមាសភាពបានអញ្ជើញចូលរួមពិធីសម្ពោធរួមមានឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រីរាជការ ទីប្រឹក្សាក្រសួង តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា បណ្ណារក្សតាមក្រសួងស្ថាប័ននានា ព្រះសង្ឃនិមន្តពីខេត្តតាកែវនិងព្រៃវែង ពុទ្ធិកសមាគមកម្ពុជរដ្ឋ មិត្តកាយឫទ្ធិនារីអាស៊ីប៉ាស៊ីហ្វិក កាយឫទ្ធិយុវជននិងនារី កងយោធលពលខេមរភូមិន្ទ នាយក នាយិកា សាស្ត្រាចារ្យ អនុវិទ្យាល័យ វិទ្យាល័យមកពីខេត្តកណ្តាល នាយកអង្គការក្តីសង្ឃឹម សរុបប្រមាណ២៥០អង្គ|នាក់។


*** សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា លើកទី៩ ឆ្នាំ២០២២ រៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និង ក្រសួងអប់រំ យុវជន និងកីឡា។ ពិព័រណ៍ឆ្នាំ២០២២នេះ មានស្តង់លក់សៀវភៅចំនួន១៩៨ស្តង់ ដោយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែធ្នឆ្នាំ២០២២(ម៉ោង៧:០០ព្រឹកដល់ម៉ោង៧:០០យប់)ដោយមានការចូលរួមឧបត្ថម្ភគាំទ្រពីក្រុមហ៊ុននិងវិស័យឯកជនចំនួន១០ ដៃគូសហការចំនួន១៣ និងយុវជនស្មគ្រចិត្តចំនួន១២៤នាក់ ក្លឹបយុវជនកាកបាទក្រហម៨នាក់ និងអាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញផងដែរ៕





















-អត្ថបទ : នាយកដ្ឋានសៀវភៅនិងការអាន
-រូបភាព : លោក ត្រឡុង បូរិន

សូមអរគុណ!

ពីមុន / Previous បន្ទាប់ / Next