Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តចិន កម្ពុជាដ៏ឆ្នើមលើកទី៦ បានសម្ពោធជាផ្លូវការ!

នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តចិន កម្ពុជាដ៏ឆ្នើមលើកទី៦ បានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្ដម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងប្រធានសមាគមមិត្តភាពកម្ពុជា ចិន និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ឯកឧត្ដមតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនរូប។


ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តកម្ពុជាចិនដ៏ឆ្នើម គឺធ្វើឡើងក្នុងគោលបំណងពង្រឹង និងផ្លាសប្តូរវប្បធម៌រវាងប្រទេសទាំង២កម្ពុជា ចិន និងដើម្បីអោយប្រជាជនកម្ពុជាបានសិក្សាស្វែងយល់បន្ថែមនូវវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្នភាពរបស់ប្រទេសចិនផងដែរ៕
















ប្រភពអត្ថបទ និងរូបភាព: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សូមអរគុណ!

ពីមុន / Previous បន្ទាប់ / Next