Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

តោះមកដឹងប្រវត្ដិ របស់ លោក វណ្ណ-មូលីវណ្ណ


លោក វណ្ណ-មូលីវណ្ណ (1926-2017) (កើតនៅថ្ងៃ២៣ វិច្ឆិកា ១៩២៦) ឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញ​របស់​ប្រទេសកម្ពុជា។ លោក​បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ស្ថាបត្យកម្ម​ដែល​គេ​ហៅ​ថា ស្ថាបត្យកម្ម​ខ្មែរ​ទំនើប នៅ​ក្នុង​សម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅ​ពេល​ដែល​វប្បធម៌ខ្មែរ​មាន​​ការ​រីកចម្រើន​​ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ​​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។


វណ្ណ មូលីវណ្



កើត: ២៣ វិច្ឆិកា ១៩២៦

ស្រុករាម, ខេត្តកំពត, កម្ពុជា

មរណៈភាព: ២៨ កញ្ញា ២០១៧ (អាយុ ៩០)

ក្រុងសៀមរាប, ខេត្តសៀមរាប, កម្ពុជា

សញ្ជាតិ: កម្ពុជា

ផ្នែក: ស្ថាបត្យកម្ម

ការសិក្សា: សាលាវិចិត្រ​សិល្បៈជាតិជាន់ខ្ពស់ (École nationale supérieure des Beaux-Arts) ប៉ារីស បារាំង

ចលនា: ស្ថាបត្យកម្មខ្មែរទំនើប

ស្នាដៃល្បីៗ: សាលសន្និសីទចតុមុខ វិមានឯករាជ្យ ពហុកីឡដ្ឋានជាតិអូឡាំពិក សាលមហោស្រពព្រះសុរាម្រិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានភាសាបរទេស ទីស្តីការគណៈរដ្ឋមន្រ្តីចាស់ បុរី១០០ខ្នង វិមានរដ្ឋចំការមន។


សម្ដេច នរោត្តម-សីហនុ បាន​អនុម័ត​គោល​នយោបាយ​អភិវឌ្ឍន៍​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សំណង់ ទី​ប្រជុំជន​ថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថាបត្យកម្ម។ លោក​ធ្លាប់​ជា​អតីត​ជើង​ចាស់​បង្អស់​នៃ​ជំនាន់​នៃ​ស្ថាបត្យកម្ម ដែល​បរិច្ចាគ​នូវ​រចនាបថ​តែ​មួយ​គត់​នៃ​ស្ថាបត្យកម្ម​ដែល​បញ្ចូល​គ្នា​កំឡុង​សម័យ​កាល​នេះ និង​ដែល​បាន​បង្កើត​ឡើង​នូវ​ស្ថាបត្យកម្មខ្មែរថ្មី៕


ប្រភព÷ វិគីភីឌា


ពីមុន / Previous បន្ទាប់ / Next