Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

សហភាពអឺរ៉ុប ចង់ឲ្យស្មាតហ្វូននិងឡេបថបស៊េរីថ្មីៗ អាចដោះដូរថ្មបានដូចអិនចុចពិលវិញ


បងប្អូនទាំងអស់គ្នា បានដឹងរួចមកហើយថា ស្មាតហ្វូននិងឡេបថបស៊េរីថ្មីៗ សុទ្ធតែមានថាមពលថ្មជាប់នៅម៉ាស៊ីនខាងក្នុងតែម្ដង ដោយលែងអាចដោះចេញបានងាយៗ ដូចមុនទៀតហើយ។ ហេតុនេះហើយ សហភាព​អឺរ៉ុប កំពុងស្នើបទប្បញ្ញត្តិ ដើម្បីធ្វើឲ្យថ្មរបស់ស្មាតហ្វូន និងកុំព្យូទ័រយួរដៃ អាចដោះចេញបានងាយស្រួល ដូចមុនឡើងវិញម្ដងទៀត។


ជាការពិតណាស់ មួយរយៈក្រោយមកនេះ សហភាព​អឺរ៉ុប ហាក់បីដូចជាមានសកម្មភាពច្រើន ទៅលើការផ្លាស់ប្ដូរច្បាប់របស់គ្រឿងអេឡិកត្រូនិក ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់គ្នា។ ដំបូងឡើយតម្រូវឲ្យគ្រឿងអេឡិកត្រូនិកទាំងអស់ ត្រូវតែប្រើប្រាស់រន្ធ USB C ហើយរួចមកតម្រូវឲ្យអាចដំឡើងកម្មវិធីពីខាងក្រៅបាន និងនៅពេលនេះចង់ឲ្យអាចដោះដូរថ្មបានងាយស្រួលជាងមុន ថែមទៀតផង។ ប្រសិនបើច្បាប់ថ្មីនេះអាចឆ្លងកាត់បានសម្រេច ដូច្នេះហើយក្រុមហ៊ុនទាំងអស់ នឹងត្រូវផ្លាស់ប្ដូរមកប្រើប្រាស់ថ្មនៅខាងក្រៅវិញតែម្ដង។



កាលពីពេលមុន ក៏ធ្លាប់មានអ្នកចោទប្រកាន់ទៅកាន់ ក្រុមហ៊ុនទាំងអស់នោះដែរ ក្រោយពីបានចាប់ផ្ដើមប្រើប្រាស់ ថាមពលថ្មនៅជាប់ក្នុងម៉ាស៊ីន ដែលមានផលពិបាកក្នុងការដោះដូរថ្មី នៅពេលដែលថាមពលថ្មខូច ឬអស់គុណភាព។ ចុះអ្នកទាំងអស់គ្នាវិញ តើគាំទ្រនឹងគំនិតរបស់សហភាពអឺរ៉ុបដែរឬទេ?


សូមកុំភ្លេចផ្ដល់ជាមតិឲ្យជាយោបល់និងផ្ដល់ពីចំណាប់អារម្មណ៍នៅខាងក្រោមនេះបាន។


ប្រភពអត្ថបទ: Cambo Report

ពីមុន / Previous បន្ទាប់ / Next