បើយោងតាមរបាយការណ៍ពីក្រុមវិភាគការគំរាមកំហែងរបស់ Google បានឲ្យដឹងថា ថ្មីៗនេះពួក Hacker រុស្ស៊ី បានព្យាយាមជ្រៀតចូលបណ្តាញរបស់អង្គការណាតូ និងក្រសួងការពារជាតិនៃប្រទេសអឺរ៉ុបខាងកើតមួយចំនួន។
តែទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះមិនបាននិយាយនោះទេថាតើ ទាហានណាខ្លះត្រូវបានកំណត់គោលដៅនៅក្នុងអ្វីដែល Google ពណ៌នាថាជា យុទ្ធនាការបន្លំអត្តសញ្ញាណ ដែលចាប់ផ្តើមដោយក្រុម មានមូលដ្ឋាននៅប្រទេសរុស្ស៊ី ឈ្មោះ Coldriver / Callisto។
យុទ្ធនាការនេះ ត្រូវបានធ្វើឡើងដោយប្រើគណនី Gmail ដែលទើបបង្កើតថ្មី។
ក្រុមមន្ត្រីអាមេរិកបានព្រមានម្តងហើយម្តងទៀតថា÷ រុស្ស៊ី និងក្រុម Hacker គាំទ្រដោយរុស្ស៊ី កំពុងតែបង្កការគំរាមកំហែង។
យ៉ាងណាក្តី រុស្ស៊ី បានបដិសេធការចោទប្រកាន់ពីការបង្កើនការវាយប្រហារតាមអ៊ីនធឺណិត លើគោលដៅលោកខាងលិច៕
ប្រភព÷ កម្ពុជាថ្មី