Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

រុស្ស៉ី ប្រើនាវាមុជទឹកវាយប្រហារដោយមីស៊ីលគ្រូស លើអ៊ុយក្រែន ជាលើកដំបូង


(កៀវ)៖ រុស្ស៉ីបានប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលម៉ាស៊ូត នៅក្នុងតំបន់សមុទ្រខ្មៅ ដើម្បីវាយប្រហារលើយោធាអ៊ុយក្រែន ជាមួយមីស៊ីលគ្រូស កាលីប័រ (Kalibr) ហើយនេះគឺជាលើកដំបូងបំផុតដែលទីក្រុងមូស្គូ ប្រកាសពីការប្រើនាវាមុជទឹកនៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃសុក្រនេះបានបញ្ចេញវីដេមួយដែលបង្ហាញពីការបាញ់មីស៊ីលគ្រូស កាលីប័រ ចេញពីនាវាមុជទឹក ហើយបានវាយប្រហារ ចំគោលដៅដែលក្រសួង អះអាងថាជាគោលដៅយោធាអ៊ុយក្រែន។ តែភ្លាមៗ ភាគីអ៊ុយក្រែន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ជុំវិញការអះអាង របស់រុស្ស៉ី។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax នេះគឺជាលើកដំបូងបំផុតដែលយោធារុស្ស៉ីប្រើនាវាមុជទឹក ដើម្បីវាយប្រហារលើគោលដៅ នៅលើទឹកអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក៕


ប្រភព÷ CHN Channel News



ពីមុន / Previous បន្ទាប់ / Next