វីដេអូដ៏គួរឱ្យចាប់អារម្មណ៍បង្ហាញពីអាកាសយានដ្ឋានអ៊ុយក្រែន "ត្រូវបានបំផ្លាញទាំងស្រុង" ដោយកាំជ្រួចរុស្ស៊ីចំនួន 8 ខណៈដែល Zelensky បន្តអំពាវនាវឱ្យមានតំបន់គ្មានការហោះហើរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា កាំជ្រួចរុស្ស៊ីចំនួនប្រាំបី "បានបំផ្លាញទាំងស្រុង" អាកាសយានដ្ឋានក្នុងទីក្រុង Vinnytsia កណ្តាលអ៊ុយក្រែន។
Zelensky បានពណ៌នាការវាយប្រហារដោយកាំជ្រួចនេះថាជា "ឃោរឃៅ" និង "មើលងាយ" ក្នុងវីដេអូមួយដែលបានចែកចាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
‼️ Urgent appeal by President @ZelenskyyUa: a missile strike on #Vinnytsia consisted of eight missiles; the airport is completely destroyed.
— Verkhovna Rada of Ukraine (@ua_parliament) March 6, 2022
The President called on the world to close the skies over #Ukraine and provide Ukraine with aircraft. pic.twitter.com/0s8nUneRZP
ខ្សែវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលបង្ហាញពីអណ្តាតភ្លើង និងផ្សែងខ្មៅយ៉ាងក្រាស់ដែលហក់ចេញពីទីតាំងព្រលានយន្តហោះអ៊ុយក្រែន ចម្ងាយ ២០០ ម៉ាយភាគខាងលិចក្រុង Kyiv ក្រោយការវាយប្រហារ។
សភាអ៊ុយក្រែនបានចែករំលែកវីដេអូនេះនៅក្នុងការបង្ហោះតាម Twitter ។ សារបង្ហោះបាននិយាយថា "ប្រធានាធិបតីបានអំពាវនាវឱ្យពិភពលោកបិទដែនអាស #អ៊ុយក្រែន និងផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះ" ។
Breaking! pic.twitter.com/VCL5mpOVMi
— Володимир Зеленський (@ZelenskyyUa) March 6, 2022
ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយកាំជ្រួច លោក Zelensky បានចេញវីដេអូមួយដែលគាត់បានអំពាវនាវជាថ្មីដល់មេដឹកនាំលោកខាងលិចឱ្យដាក់តំបន់គ្មានការហោះហើរលើអ៊ុយក្រែន។
គាត់បាននិយាយនៅក្នុងវីដេអូថា "បិទវាសម្រាប់មីស៊ីលរុស្ស៊ីទាំងអស់ យន្តហោះប្រយុទ្ធរបស់រុស្ស៊ី សម្រាប់ភេរវកររបស់ពួកគេទាំងអស់" ។ «បង្កើតតំបន់គ្មានការហោះហើរ មនុស្សធម៌ ដោយគ្មានគ្រាប់រ៉ុក្កែត ដោយគ្មានគ្រាប់បែកខ្យល់»។
នៅក្នុងការអង្វរដល់មេដឹកនាំលោកខាងលិច លោកបានបន្ថែមថា "ប្រសិនបើអ្នកមិនផ្តល់ឱ្យយើងយ៉ាងហោចណាស់យន្តហោះដើម្បីឱ្យយើងអាចការពារខ្លួនបាននោះ មានរឿងតែមួយគត់ដែលត្រូវសន្និដ្ឋានគឺអ្នកចង់ឱ្យពួកយើងត្រូវបានសម្លាប់បន្តិចម្តងៗ។
Zelensky បានស្នើម្តងហើយម្តងទៀតឱ្យបណ្តាប្រទេស អង្គការ NATO ដាក់តំបន់គ្មានការហោះហើរ ប៉ុន្តែសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតរបស់អង្គការ NATO បានច្រានចោលម្តងហើយម្តងទៀតនូវការដាក់តំបន់នោះ។
លោក Jacob Shamsian របស់ Insider បានរាយការណ៍ថា វានឹងតម្រូវឱ្យយន្តហោះ NATO ត្រួតពិនិត្យដែនអាកាស និងស្ទាក់ចាប់អ្នកឈ្លានពាន ដោយមានអំណាចក្នុងការបាញ់ទម្លាក់ពួកគេ ប្រសិនបើពួកគេមិនដកថយ។
ប្រែសម្រួលដោយលោក: ខាត់ សុខគីម - Khat Sokkim
ប្រភព÷ Business Insider