Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

លោក​ឧត្ដម​សេនីយ៍ Mikhail Mizintsev ប្រធាន​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការគ្រប់គ្រង​វិស័យ​ការពារ​ជាតិ​រុស្ស៊ី បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា

លោក​ឧត្ដម​សេនីយ៍ Mikhail Mizintsev ប្រធាន​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការគ្រប់គ្រង​វិស័យ​ការពារ​ជាតិ​រុស្ស៊ី បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ឧបត្ថម្ភ​ដោយ​ក្រសួងការពារជាតិបាន​និយាយ​ថា ទម្លាក់អាវុធ​របស់​អ្នក​ចុះទៅ​។


លោក ​Mizintsev បាន​និយាយ​ថា គ្រោះ​មហន្តរាយ​ជំនួយ​មនុស្ស​ធម៌​មាន​សភាព​កាន់តែ​ធ្ងន់​ទៅ​ៗ​ហើយ​។ លោក​ថា គ្រប់​អ្នក​ទាំងឡាយ​ដែល​ទម្លាក់អាវុធ​ចុះ ត្រូវ​បាន​ធានា​ឲ្យ​មាន​ច្រក​សុវត្ថិភាព​ចាក​ចេញពី​ទីក្រុង Mariupol​។


​ទីក្រុង Mariupol បាន​រងគ្រោះ​ពី​ការវាយប្រហារ​តាម​អាកាស​ធ្ងន់ធ្ងរ​បំផុត ចាប់​តាំង​ពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​២៤​ ខែ​កុម្ភៈ​។​ ភាគច្រើន​នៃ​ពលរដ្ឋ​ចំនួន ៤០០,០០០នាក់​របស់​ទីក្រុង​នេះ នៅតែ​ជាប់​ក្នុង​ទីក្រុង​ដោយមាន​អាហារ និង​ទឹក​ទទួលទាន​តិចតួច និង​គ្មាន​អគ្គិសនី​ប្រើប្រាស់​៕


ប្រភព÷ CHN Channel News



ពីមុន / Previous បន្ទាប់ / Next