Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ZTE បង្ហើបថា Nubia Z40 Pro នឹងបំពាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែឆក់ជាប់តួខ្លួន

Kum Elizabeth


ZTE បានបង្ហើបប្រាប់ពីវត្តមានទូរសព្ទលំដាប់កំពូលម៉ូឌែលថ្មីត្រកូល Nubia របស់ខ្លួនជាច្រើនលើកច្រើនសារដែរហើយ ដោយគេនឹងដាក់ឈ្មោះវាថា Nubia Z40 Pro ហើយក្នុងការបង្ហើបប្រាប់នោះដែរគឺថាបង្ហាញពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន ដែលគេគ្រោងនឹងបំពាក់នៅលើទូរសព្ទឆ្លាតម៉ូឌែលថ្មីនេះទៀតផង។ ដោយឡែកថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនខាងលើបានបង្ហើបពីមុខងារសាកថ្មថ្មីរបស់ខ្លួនមួយទៀត ត្រៀមនឹងបំពាក់នៅលើ Nubia Z40 Pro ។


Kum Elizabeth


មិនខុសទេ បើយោងតាមកាបង្ហាញចេញពីក្រុមហ៊ុនរបស់គេផ្ទាល់ Nubia Z40 Pro នឹងបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែឆក់ជាប់នឹងតួខ្លួន ស្រដៀងគ្នានឹងបច្ចេកវិទ្យាសាកថ្ម MagSafe នៅលើ iPhone ដែរ។ បើដូច្នោះមែនមានន័យថា នេះអាចជាទូរសព្ទ Android ដំបូងគេបំផុតហើយ ដែលចេញលក់ជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែ មានមេដែកឆក់ជាប់ជាមួយតួខ្លួនទូរសព្ទ បើទោះជាកន្លងមក ធ្លាប់មានក្រុមហ៊ុនចិនមួយចំនួន ដាក់បង្ហាញបច្ចេកវិទ្យាស្រដៀងគ្នានេះក៏ដោយ។ ជាក់ស្ដែងដូចជា realme ជាដើម កន្លងទៅគេហៅមុខងារសាកថ្មឥតខ្សែនោះថា MagDart ប៉ុន្តែតាំងពីពេលប្រកាសចេញមក ក្រុមហ៊ុននេះមិនដែលបំពាក់នៅលើទូរសព្ទម៉ូឌែលណាមួយ ដែលចេញលក់លើទីផ្សារផ្លូវការនោះឡើយ ពោលគឺមានតែលើទូរសព្ទគំរូប៉ុណ្ណោះ។


Kum Elizabeth


គួរបញ្ជាក់ដែរថា យោងតាមការបង្ហើបរបស់ ZTE កន្លងមក Nubia Z40 Pro នឹងមានភ្ជាប់មកជាមួយឈីប Snapdragon 8 Gen 1 ដូចទូរសព្ទកំពូលដទៃទៀតដែរ ហើយកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺថា វានឹងមានបំពាក់សេនស័រកាមេរ៉ា របស់ Sony IMX787 ថ្មីដំបូងគេទៀតផង។ យ៉ាងណាក៏ដោយ ZTE មិនទាន់បានបង្ហាញឲ្យដឹងទេថា បច្ចេកវិទ្យាសាកថ្មឥតខ្សែជាមួយដែកឆក់របស់ខ្លួននោះ នឹងមានកម្លាំងសាកចូលបានប៉ុន្មានវ៉ាត់ ដូច្នេះយើងមានតែរង់ចាំមើលបន្តទៀតតែប៉ុណ្ណោះ ទម្រាំដល់ពេលដែល ZTE ប្រកាសចេញវាជាផ្លូវការ៕



Kum Elizabeth

ប្រភព÷ Cambo Report

ពីមុន / Previous បន្ទាប់ / Next