រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
សាឡាងចម្លងកោះពេជ្រ-កោះនរា នឹងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ៧:០០យប់ ជារៀងរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ស្ពានព្រះមុនីវង្សដែលតែងតែជួបប្រទះនូវការកកស្ទះចរាចរណ៍ជាញឹកញាប់ និងដោយសារតែស្ពានកោះពេជ្រ-កោះនរា កំពុងតែដំណើរការសាងសង់៕
ប្រភព÷ Plus-Kh News