ដូចដែលអតិថិជនទាំងអស់គ្នាធ្លាប់បានដឹង បានស្គាល់រួចមកហើយថា កាលពីប្រមាណ ២ ឆ្នាំមុន ក្រុមហ៊ុន GPX បាននាំចូលម៉ូតូលក្ខណៈគ្រួសារ GPX POPZ-125cc គឺឃើញថា ទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់អតិថិជនរបស់យើង រហូតអស់ពីស្តុករបស់ក្រុមហ៊ុនតែម្តង។ ឥលូវនេះអ្វីដែលរឹតតែអស្ចារ្យទៀតនោះ គឺក្រុមហ៊ុន GPX បានធ្វើការអាប់ដេតនូវម៉ូតូ GPX POPZ ដើម្បីបំពេញតម្រូវការមិត្តយុវវ័យ ក៍ដូចជាអតិថិជនដែលកំពុងទន្ទឹងរងចាំម៉ូតូ POPz នេះដែលបានអស់ស្តុករយៈពេលច្រើនខែមកហើយ ឥឡូវនេះមកដល់ហើយ នោះគឺ GPX POPZ-110cc។
GPX POPZ-110cc នេះពិតជាសាកសមមែនទែន សម្រាប់អតិថិជនដែលកំពុងត្រូវការ ម៉ូតូបែបលក្ខណៈគ្រួសារ និងជាពិសេសទៅទៀតនោះ GPX POPz110cc មានចំណុះធុងសាំងរហូតដល់ 4 លីត្រឯណោះ ហើយបានប្រើប្រាស់ប្រព័ន្ធប៊ិច FI ដែលជួយសន្សំសំចៃប្រេងសាំងជាងម៉ូតូធម្មតា។
បច្ចុប្បន្ននេះម៉ាកម៉ូតូ GPX ជាប់លំដាប់ថ្នាក់លេខ ១ ជាផលិតផលថៃក្នុងស្រុក ដែលមានតំណាងចែកចាយច្រើនជាង ៣០០ សាខាក្នុងប្រទេសថៃ និង ៧ ប្រទេសជាដៃគូសហការមានដូចជា ប្រទេសកម្ពុជាយើង ប្រទេសវៀតណាម ប្រទេសនេប៉ាល់ ប្រទេសបង់ក្លាដែស ប្រទេសម៉ាឡេស៊ី ប្រទេសហុងកុង និង ប្រទេសជប៉ុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យគួរឲ្យកត់សំគាល់។ គ្រប់ម៉ូឌែលម៉ូតូរបស់ GPX គឺរចនារូបរាងដ៏ប្រណីត ឡូយឥតខ្ចោះ សក្កិសមបំផុត ដែលប្រាកដជានាំលោកអ្នកមកជាមួយអារម្មណ៍ថ្មីប្លែក ប្រសិនបើអ្នកកំពុងតែចង់ផ្លាស់ប្តូររបស់ថ្មី និង ទាន់សម័យ៕
សូមស្វាគមន៍ នូវការមកដល់របស់ម៉ូតូ GPX POPZ-110cc ស៊េរីថ្មី ២០២២ ដែលជាសមាជិកគ្រួសារថ្មីរបស់ GPX ជាមួយ រូបរាងដ៏ ប្រណិតនិងស្រស់ស្អាត ដែលធ្វើការរចនាឡើងយ៉ាង ពិសេសសម្រាប់អតិថិជនរបស់ GPX!!
👉Join Our Telegram Channel:
https://t.me/GPXCambodia
👉Subscribe YouTube Channel:
https://www.youtube.com/channel/UCu5RZLnpd4OC5CrmsgdHsxw
🏠ទីតាំងហាងរបស់ GPX៖
-ទីតាំងទី1 ៖ 165AB, មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង1 ខណ្ឌចំការមន ភ្នំពេញ; TEL: 069 864 777
-ទីតាំងទី2 ៖ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ជាន់ទី 1 (AEON2);
TEL: 069 918 777
📲 ពត៍មានលម្អិតទូទៅ៖ 069 950 777 / 069 244 777
ប្រភព÷ Cambo Report