Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Samsung ប្រកាសចេញ Galaxy Tab S8 Series ជាផ្លូវការហើយ!


ជាមួយគ្នានឹងការប្រកាសចេញ Galaxy S22 Series Samsung ក៏បានបញ្ចេញ Galaxy Tab S8 Series មកដូចគ្នាដែរ ដោយលើកនេះមានដល់ ៣ ម៉ូឌែលរួមមាន Galaxy Tab S8 Galaxy Tab S8+ និង Galaxy Tab S8 Ultra ដែលបានបំពាក់អេក្រង់ AMOLED ធំជាងគេក្នុងប្រវត្តិសាស្រ្តថេប្លេតទៀតផង។




សម្រាប់ម៉ូឌែល Galaxy Tab S8 និង Tab S8+  ការឌីហ្សាញរបស់វាស្រដៀងគ្នាជាមួយ Galaxy Tab S7 Series កាលពីឆ្នាំមុនច្រើន ជាក់ស្ដែងនៅរក្សាទំហំអេក្រង់ដដែល ក៏ដូចជាមានការឌីហ្សាញខាងក្រោយជាស្ទីលឆ្នូតបន្តពីកាមេរ៉ា ហើយក៏ជាកន្លែងសម្រាប់ដាក់ប៊ិក S-Pen ផងដែរ។ ម៉ូឌែល Ultra ក៏មានការឌីហ្សាញខ្នងក្រោយដូចគ្នាដែរ ប៉ុន្តែនៅខាងមុខវិញ វាមានគែម Bezel ខ្លីខ្លាំងជាងពីរម៉ូឌែលខាងលើ ប៉ុន្តែឃើញមានឆកនៅខាងលើ សម្រាប់ផ្ទុកកាមេរ៉ាពីរគ្រាប់ជំនួសវិញ។


Galaxy Tab S8 បានបំពាក់អេក្រង់ទំហំ 11 អ៊ីញ ជាប្រភេទ TFT LCD មានកម្រិតបង្ហាញដល់ WQXGA (2560 x 1600 ភិចសែល) ជាមួយល្បឿន Refresh Rate 120Hz។ រីឯម៉ូឌែល Galaxy Tab S8+ វិញ បានបំពាក់មកជាមួយអេក្រង់ទំហំ 12.4 អ៊ីញប្រភេទ Super AMOLED កម្រិតបង្ហាញ WQXGA+ (2800 x 1752 ភិចសែល) និងមានល្បឿន Refresh Rate ដល់ 120Hz ដូចគ្នា។


ចូលដល់ម៉ូឌែល Galaxy Tab S8 Ultra វិញ អេក្រង់របស់វាមានទំហំដល់ទៅ 14.6 អ៊ីញ ជាប្រភេទ Super AMOLED និងមានកម្រិតបង្ហាញ WQXGA+ (2960 x 1848 ភិចសែល) ព្រមទាំងនៅតែបន្តមានល្បឿន Refresh Rate 120Hz ដូចគ្នាដែរ។


ចំពោះផ្នែកកាមេរ៉ា Galaxy Tab S8 Series គ្រប់ម៉ូឌែលមានកាមេរ៉ាក្រោយទំហំ 13MP ជាលេនគោល ជាមួយគ្នានឹងលេនទូលាយ Ultrawide ទំហំ 6MP ផងដែរ។ សម្រាប់កាមេរ៉ាមុខ ម៉ូឌែល Galaxy Tab S8 / Tab S8+ បានបំពាក់មកមួយគ្រាប់ទំហំ 12MP ជាប្រភេទលេន Ultrawide ស្រាប់តែម្ដង ប៉ុន្តែនៅលើម៉ូឌែល Galaxy Tab S8 Ultra វិញ កាមេរ៉ាមុខរបស់វាមានពីរគ្រាប់ ដោយលេនគោលទំហំ 12MP និងមានលេន Ultrawide ទំហំ 12MP មួយគ្រាប់ទៀត អាចថតប្លង់ទូលាយបាន 120 ដឺក្រេ។


ចំពោះកម្លាំងម៉ាស៊ីន Galaxy Tab S8 ទាំងបីម៉ូឌែលបានប្រើប្រាស់ឈីបកំពូល Snapdragon 8 Gen 1 ហើយនៅលើម៉ូឌែល Tab S8 និង Tab S8+ មានជម្រើសរ៉េម និងអង្គផ្ទុកពីរប្រភេទគឺ 8GB / 128GB និង 12GB / 256GB ខណៈម៉ូឌែល Ultra មានដល់ ៣ ជម្រើសដូចជា 8GB / 128GB, 12GB / 256GB និងមានដល់ 16GB / 512GB ទៀតផង។ យ៉ាងណាពួកវាទាំង ៣ សុទ្ធតែមានកន្លែងដាក់បន្ថែម MicroSD បានដល់ 1TB ដូចៗគ្នា។


Galaxy Tab S8 ភ្ជាប់មកជាមួយថាមពលថ្ម 8,000mAh ខណៈម៉ូឌែល Tab S8+ មានថាមពលថ្ម 10,090mAh ចំណែកឯម៉ូឌែលធំជាងគេ Galaxy Tab S8 Ultra ក៏មានថាមពលធំជាងគេដូចគ្នា ជាក់ស្ដែងវាឡើងដល់ទៅ 11,200mAh តែម្ដង។ គ្រប់ម៉ូឌែលសុទ្ធតែគាំទ្រមុខងារសាកថ្មល្បឿនលឿនកម្លាំង 45W ប៉ុន្តែមិនមានដុំសាកមកឲ្យក្នុងប្រអប់ស្រាប់នោះទេ។


ប៊ិក S-Pen ក៏បន្តមានមកស្រាប់ជាមួយថេប្លេតទាំងបីម៉ូឌែលខាងលើ ហើយលើកនេះត្រូវបាន Samsung អះអាងថា វាកាន់តែផ្តល់អារម្មណ៍ ដូចការប្រើប្រាស់ប៊ិកពិតប្រាកដអញ្ចឹង។ ក្រៅពីនេះ ពួកវាទាំង ៣ បានបំពាក់មកជាមួយ Speaker ៤ គ្រាប់ ប្រើប្រាស់ប្រព័ន្ធសម្លេង AKG ហើយភ្ជាប់មកជាមួយមុខងារស្កេនស្នាមម្រាមដៃលើអេក្រង់សម្រាប់ Galaxy Tab S8+ និង Tab S8 Ultra ចំណែកឯម៉ូឌែលធម្មតាគឺ Galaxy Tab S8 នៅតែបន្តស្កេននៅខាងកៀនតួខ្លួនដដែល។

Galaxy Tab S8 Ultra មានជម្រើសពណ៌ប្រផេះតែមួយប៉ុណ្ណោះ ប៉ុន្តែនៅលើ Galaxy Tab S8 និង S8+ វាមាន ៣ ជម្រើសដូចជា ទឹកប្រាក់, ផ្កាឈូក (Pink Gold) និងពណ៌ប្រផេះ។

ចំពោះតម្លៃវិញ ក្នុងទីផ្សារស្រុកយើងនៅមិនទាន់មានដំណឹងនៅឡើយទេ ប៉ុន្តែក្នុងទីផ្សារប្រទេសគេ គឺមានបែងចែកដូច៖

   • Galaxy Tab S8 មានតម្លៃចាប់ផ្តើមឡើងពី 699 ដុល្លារឡើងទៅ
   • Galaxy Tab S8+ មានតម្លៃចាប់ផ្តើមពី 899 ដុល្លារឡើងទៅ 
  • Galaxy Tab S8 Ultra មានតម្លៃឡើងដល់ 1,099 ដុល្លារឡើងទៅតែម្ដង។




ប្រភព÷ Cambo Report

ពីមុន / Previous បន្ទាប់ / Next