កូរ៉េខាងត្បូង៖ Jisoo ត្រូវហោះហើរទៅទីក្រុងប៉ារីសតែឯងដែលដំបូងឡើយក៏ត្រូវមានវត្តមានរបស់ Rose ក្នុងការចូលរួមក្នុងកម្មវិធី Paris Fashion Week ២០២២។ ប៉ុន្តែអ្នកទាំងពីរ ត្រូវធ្វើតេស្តរកវីរុសកូវីដ១៩មុនពេលធ្វើដំណើរ ដោយលទ្ធផល Rose តេស្តឃើញវិជ្ជមានកូវីដ-១៩ ខណៈសមាជិកឯទៀត តេស្តអវិជ្ជមាន។
ពេលនេះ Jisoo ត្រូវធ្វើដំណើរទៅប៉ារីសដើម្បីធ្វើការងារតាមកាលវិភាគ រីឯ Rose ត្រូវផ្អាកការងារទាំងអស់មួយរយៈពេលដើម្បីសម្រាកព្យាបាល ដែលបញ្ហានេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបារម្ភពីសុខភាពនាងជាខ្លាំង។ ទោះជាយ៉ាងណា គ្រប់គ្នាបានត្រឹមជូនពរឱ្យ Rose ឆាប់ជាសះស្បើយប៉ុណ្ណោះ៕
ប្រភព÷ Plus-Kh News