ភ្នំពេញ៖ លោក អៀង ចេនឡា ដែលគ្រប់គ្នាបានដឹងហើយថា លោកជាតារាសម្តែង តារាកំប្លែងមួយរូបដែលតែងមានវត្តមានក្នុងភាពយន្ត និងកម្មវិធីជាច្រើនកន្លងមក កំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ដោយសារជំងឺរលាកស្រោមខួរក្បាល ដែលបានធ្វើទុក្ខបុកម្នេញលោកអស់មួយរយៈពេលធំមកហើយ។
យ៉ាងណាមិញ ស្ថានភាពជំងឺរបស់តារាប្រុសរូបនេះ កាន់តែធ្ងន់ធ្ងរឡើងហាក់មិនស្រាកស្រាន្តបន្តិចឡើយ។ ជាក់ស្តែងលោក សុខ រ៉ាស៊ី ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក អៀង ចេនឡា កំពុងប្រកាសត្រូវការឈាមជាបន្ទាន់រហូតដល់៦កំប្លោក ដើម្បីសង្គ្រោះជីវិតបងប្រុសរបស់លោក។
គួរបញ្ជាក់ដែរថា លោក អៀង ចេនឡា បានតស៊ូក្នុងការងារសិល្បៈមិនឈប់ បើទោះជាលោកកំពុងធ្លាក់ខ្លួនឈឺយ៉ាងណាក៏ដោយ ប៉ុន្តែពេលនេះដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរខ្លាំងពេក ទើបធ្វើឱ្យតារាប្រុសរូបនេះ បានត្រឹមគេងលើគ្រែពេទ្យទាំងបាត់បង់ស្មារតីទាំងស្រុង៕
ប្រភព÷ Plus-Kh News