Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ZTE ប្រកាសចេញ Nubia Red Magic 7 បំពាក់ឈីប Snapdragon 8 Gen 1 ក្នុងទីផ្សារសកលហើយ


កាលពីសប្តាហ៍មុននេះ Nubia បានប្រកាសចេញទូរសព្ទហ្គេមលំដាប់កំពូលរបស់ខ្លួន ដែលស្ថិតក្នុងត្រកូល Red Magic 7 Series ជាផ្លូវការក្នុងទីផ្សារប្រទេសចិន ដោយមានចំនួនពីរម៉ូឌែលគឺ Red Magic 7 និង Red Magic 7 Pro។ ហើយកាលពីពេលថ្មីៗនេះ Nubia ក៏បាននាំយកទូរសព្ទហ្គេមជំនាន់ថ្មីរបស់ខ្លួននោះ មកកាន់ទីផ្សារសកលដែរ ប៉ុន្តែពេលនេះគឺមានតែម៉ូឌែល Redmi Magic 7 សិនតែប៉ុណ្ណោះ។


សម្រាប់ការឌីហ្សាញរូបរាងខាងក្រៅរបស់ Red Magic 7 គឺវាមានស្ទាយបែប Gaming សុទ្ធសាធតែម្ដង ហើយមានទម្រង់កាមេរ៉ាបញ្ឈរចុះក្រោម ស្រដៀងគ្នានឹង Red Magic 6 ជំនាន់មុនដែរ។​ Red Magic 7 បំពាក់មកជាមួយអេក្រង់ 6.8 អ៊ីញជាប្រភេទ AMOLED មានកម្រិតបង្ហាញ FHD+ ជាមួយល្បឿន Refresh Rate ឡើងដល់ 165Hz ហើយក៏មានកម្រិតប៉ះបញ្ជា Touch Sampling Rate ដល់ទៅ 720Hz ទៀតផង។


អេក្រង់នេះគាំទ្របច្ចេកវិទ្យា 10-bit Color អាចបង្ហាញទឹកពណ៌ DCI-P3 បាន 100% ពេញ ហើយវាត្រូវបានក្រាលការពារដោយកញ្ចក់ Corning Gorilla Glass 5 ប៉ុណ្ណោះ មិនបានដល់ Gorilla Glass Victus នោះទេ។


Red Magic 7 ប្រើប្រាស់ឈីប Snapdragon 8 Gen 1 របស់ Qualcomm ជាមួយគ្នានឹងជម្រើសរ៉េមខ្ពស់បំផុតឡើងដល់ 18GB និងជម្រើសអង្គផ្ទុកខ្ពស់បំផុតដល់ 256GB ផងដែរ។ Nubia ប្រាប់ថា លើកនេះគេបានពង្រឹងទៅលើប្រព័ន្ធបន្ថយកម្តៅរបស់ Red Magic 7 ឲ្យកាន់តែប្រសើរជាងមុន ដោយពង្រីកឲ្យទំហំខ្យល់ចូលបានធំជាងមុន 35% ដើម្បីផ្តល់ឲ្យវា អាចធ្វើការបំភាយខ្យល់ក្ដៅចេញ និងស្រូបខ្យល់ត្រជាក់ចូលវិញ បានលឿនជាងមុនដល់ទៅ 400 ដងឯណោះ។


ប៉ុតុងបញ្ជាសម្រាប់ជំនួយដល់ការលេងហ្គេមលើកនេះ ក៏ត្រូវបានពង្រឹងបន្ថែមដូចគ្នា ដោយធ្វើឲ្យវាមានកម្រិត Touch Respond កាន់តែទាបមកនៅត្រឹម 7.4ms និងត្រូវបាន Nubia ក្រាលពីលើដោយសមាសធាតុថ្មី ដើម្បីជួយមិនឲ្យជាប់ញើសពីម្រាមដៃអ្នកប្រើទៀតផង។


សម្រាប់កាមេរ៉ាក្រោយ 3 គ្រាប់នោះ គឺមិនត្រូវបានផ្លាស់ប្តូរពី Red Magic 6 ឆ្នាំមុននោះទេ ដោយមានលេនគោលទំហំ 64MP ជាមួយលេនទូលា​យ Ultrawide ទំហំ 8MP ហើយចុងក្រោយមួយគ្រាប់ទៀតនោះគឺជាលេន Macro ទំហំ 2MP ប៉ុណ្ណោះ ហើយសម្រាប់កាមេរ៉ាមុខវិញ វាមានបំពាក់មកមួយគ្រាប់ទំហំ 8MP។


ចូលដល់ថាមពលថ្ម Red Magic 7 បំពាក់មកទំហំ 4,500mAh ប៉ុណ្ណោះ មិនមែន 5,050mAh ដូចឆ្នាំមុនទេ ហើយសម្រាប់ទីផ្សារសកលកម្លាំងសាកខ្ពស់បំផុត ដែលគេផ្តល់ឲ្យគឺត្រឹម 65W មិនបានដល់ 120W ដូចក្នុងទីផ្សារចិនឡើយ ប៉ុន្តែយ៉ាងណា 65W គឺលឿនគ្រប់គ្រាន់ហើយ។


ចំណុចគួរឲ្យកត់សម្គាល់ផ្សេងៗទៀតមានដូចជា​ វាមានសេនស័រស្កេនស្នាមម្រាមក្រោមអេក្រង់, មានរន្ធដោតកាស 3.5mm, គាំទ្រ NFC, មាន Speaker Stereo ក៏ដូចជាដំណើរការដោយ Android 12 ស្រោបពីលើដោយ RedMagic OS 5.0 ជាដើម។ ចូលដល់តម្លៃ នៅក្នុងវេបសាយផ្លូវការសម្រាប់ទីផ្សារសកលរបស់ Nubia នោះ គឺបានដាក់លក់ Red Magic 7 ចាប់ផ្តើមពីខ្ទង់ ៦២៩ ដុល្លារ ចំពោះម៉ូឌែលរ៉េមទំហំ 12GB និងអង្គផ្ទុក 128GB ហើយជម្រើសធំបំផុតរ៉េម 18GB អង្គផ្ទុក 256GB នោះ មានតម្លៃខ្ទង់ ៧៩៩ ដុល្លារ។


ប្រភព÷ Cambo Report

ពីមុន / Previous បន្ទាប់ / Next