Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

OnePlus Nord CE 2 បំពាក់អេក្រង់ OLED ចេញជាផ្លូវការហើយ!

Kum Elizabeth

OnePlus បានប្រកាសចេញទូរសព្ទឆ្លាតលំដាប់បង្គួរជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ នោះគឺ OnePlus Nord CE 2។ សម្រាប់អ្នកមិនទាន់បានដឹងពីមុនមក CE របស់ OnePlus គឺតំណាងឲ្យពាក្យពេញថា Core Edition ហើយនៅលើម៉ូឌែល Core Edition ជំនាន់ទី ២ នេះ វាត្រូវបាន OnePlus កែប្រែមួយចំនួនទៅលើការឌីហ្សាញរូបរាង ក៏ដូចជាស្នូលខាងក្នុងរបស់វា។

Kum Elizabeth

OnePlus Nord CE 2 មានការឌីហ្សាញទម្រង់កាមេរ៉ាខាងក្រោយថ្មី ដែលមានប្រអប់កាមេរ៉ារាងហើបផុសចេញពីតួខ្លួន ផ្ទុកសេនស័រកាមេរ៉ា ៣ គ្រាប់ ជាមួយ Flash LED មួយគ្រាប់។ ខ្នងក្រោយរបស់វាធ្វើឡើងពីប្លាស្ទិកប៉ុណ្ណោះ មិនបានលោតដល់កញ្ចក់នោះទេ ខណៈការឌីហ្សាញខាងមុខវិញ វាទទួលបានម៉ូតលេនទំលុះអេក្រង់មួយគ្រាប់ នៅខាងឆ្វេង ហើយក៏នៅបន្សល់ទុកគែមចង្ការខាងក្រោយរាងធំគួរសមដែរ។

Kum Elizabeth

យ៉ាងណាក៏ដោយ នេះជាអេក្រង់ OLED ដែលមានកម្រិតបង្ហាញ 1080p ទំហំ 6.43 អ៊ីញ គាំទ្រល្បឿន Refresh Rate 90Hz។ កាមេរ៉ាមួយគ្រាប់នៅខាងលើនោះ មានទំហំ 16MP ខណៈនៅខាងក្រោយមានលេនគោលទំហំ 64MP ជាមួយលេនទូលាយ Ultrawide ទំហំ 8MP ហើយមួយគ្រាប់ទៀតគ្រាន់តែជាលេន Macro ទំហំ 2MP ប៉ុណ្ណោះ។

Kum Elizabeth

OnePlus Nord CE 2 បានបំពាក់មកជាមួយឈីប Dimensity 900 5G ជាមួយជម្រើសរ៉េម 6GB ឬ 8GB និងមានអង្គផ្ទូក 128GB មួយជម្រើសប៉ុណ្ណោះ ប៉ុន្តែអ្នកប្រើប្រាស់អាចបន្ថែម MicroSD Card ពីខាងក្រៅបាន។ ទូរសព្ទលំដាប់បង្គួរថ្មីនេះ មានថាមពលថ្មទំហំ 4,500mAh ជាមួយនឹងកម្លាំងសាកថ្ម SuperVOOC ល្បឿនលឿនដល់ 65W ហើយអ្វីដែលពិសេសនោះ គឺថាដុំសាក ក៏មានភ្ជាប់មកស្រាប់ក្នុងប្រអប់ដែរ។ ក្រៅពីនេះ OnePlus Nord CE 2 ក៏នៅបំពាក់រន្ធដោតកាស 3.5mm មកដែរ នេះជារឿងល្អ និងកម្រមួយ ហើយត្រូវបាន OnePlus ផ្តល់ជម្រើសពីរពណ៌ដូចជាផ្ទៃមេឃ និងពណ៌ប្រផេះ។

Kum Elizabeth

សម្រាប់តម្លៃវិញ នៅក្នុងទីផ្សារអឺរ៉ុបត្រូវបាន OnePlus ដាក់លក់ខ្ទង់ ៤០៧ ដុល្លារជាតម្លៃចាប់ផ្តើម៕

Kum Elizabeth

Kum Elizabeth

Kum Elizabeth

ប្រភព ÷ Cambo Report

ពីមុន / Previous បន្ទាប់ / Next