Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

លោក Bill Gates និងភរិយា បានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយពីរស់នៅជាមួយគ្នាអស់រយៈពេល ២៧ ឆ្នាំ


កាលពីព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១ នេះ លោក Bill Gates បានបង្ហោះសារសំខាន់មួយ នៅលើគណនីបណ្ដាញសង្គម Twitter ផ្លូវការរបស់គាត់ថា គាត់និងភរិយារបស់គាត់ Melinda Gates បានចែកផ្លូវគ្នាហើយ។ ការសម្រេចចិត្តដ៏ធំមួយនេះ មានការពិចារណាឡើងមក បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា អស់រយៈពេលជាង ២៧ ឆ្នាំកន្លងមក ប៉ុន្ដែក៏ត្រូវបានមកដល់ផ្លូវបំបែក។


វាជាការពិតណាស់ សម្រាប់រយៈពេលជាង ២៧ ឆ្នាំកន្លងមកនេះ លោក Bill Gates និងអតីតភរិយារបស់គាត់ Melinda Gates មានកូនចំនួន 3 នាក់ (ស្រី ២) និងបានចូលរួមគ្នាបង្កើតមូលនិធិ ដ៏ជោគជ័យមួយឈ្មោះថា Bill & Melinda Gates Foundation ផងដែរ។ ទោះបីជាបានចែកផ្លូវគ្នាក៏ពិតមែន តែលោក Bill Gates បាននិយាយប្រាប់ថា មូលនិធិដែលបង្កើតរួមគ្នា ជាមួយអតីតភរិយារបស់គាត់ នឹងនៅបន្ដដំណើរការដដែល ដើម្បីជួយដល់ពិភពលោក នៅពេលខាងមុខទៀត។ ចំពោះមូលហេតុនៃការលែងលះគ្នាវិញ លោក Bill Gates សុំរក្សាសិទ្ធិឯកជន ដល់ក្រុមគ្រួសាររបស់គាត់សិន ខណៈពេលដែល ពួកគាត់កំពុងតែចាប់ផ្ដើម រស់នៅក្នុងផ្លូវជីវិតថ្មីរៀងៗខ្លួន។


នេះគឺជាដំណឹងមួយ ដែលគ្មាននរណាម្នាក់រំពឹងទុក និងចង់ឲ្យវាកើតឡើងនោះទេ។ គួរបញ្ចាក់ផងដែរថា គាត់និងភរិយារបស់គាត់ បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ១៩៩៤ ប៉ុន្ដែគួរឲ្យសោកស្ដាយ ក៏ត្រូវបានចែកផ្លូវគ្នានៅឆ្នាំ ២០២១ នេះទៅវិញ។






ប្រភព: Cambo Report

ពីមុន / Previous បន្ទាប់ / Next