Xiaomi Mi 11 Lite 4G និង 5G បានបំពាក់មកជាមួយអេក្រង់រាបស្មើ ទំហំ 6.55 អ៊ីញ ប្រភេទ AMOLED 10bit អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ ( 2400 x 1800 ភិចស៊ែល) និងគាំទ្រអេក្រង់ Refresh Rate 90Hz ក៏ដូចជា HDR10+ ជាមួយកម្រិតពណ៌ DCI-P3 ផងដែរ។ ទៅលើកម្លាំងម៉ាស៊ីនវិញ Mi 11 Lite 5G ប្រើប្រាស់បន្ទះឈីប Snapdragon 780G ទំហំ 5nm គាំទ្រ 5G គួបផ្សំជាមួយជម្រើស RAM ទំហំ 6/8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB។ ខណៈដែល Mi Lite 4G ប្រើប្រាស់បន្ទះឈីប Snapdragon 732G គួបផ្សំជាមួយ RAM ទំហំ 6GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64/128GB។ សម្រាប់ផ្នែកកាមេរ៉ាវិញ Xiaomi Mi 11 Lite 4G និង 5G បានភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ដូចគ្នា។ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 64MP, មួយគ្រាប់ជាលេនទូលាយ (Ultra Wide) ទំហំ 8MP និងមួយគ្រាប់ចុងក្រោយគេជាលេន Micro ទំហំ 5MP។
Xiaomi Mi 11 Lite 4G និង 5G បានវេចខ្ចប់មកជាមួយថ្មទំហំ 4,250 mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W ដូចគ្នាផងដែរ។ ជាមួយគ្នានេះដែរ ពួកវាក៏បានភ្ជាប់មកជាមួយ Speaker ចំនួន 2 គ្រាប់ បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ ស្ថិតនៅផ្នែកចំហៀង NFC និង Bluetooth 5.1 ក៏ដូចជាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ស្រោបដោយស្បែក MIUI 12 ផងដែរ។ Mi 11 Lite 5G កើតមកជាមួយជម្រើសពណ៌សរុបចំនួន 3 គឺពណ៌ខ្មៅ, បៃតងខ្ចី និងពណ៌លឿង។ ខណៈ Mi 11 Lite 4G មានជម្រើសពណ៌ខ្មៅ, ខៀវខ្ចី និងពណ៌ Rose Gold។ សម្រាប់ទីផ្សារប្រទេសចិន Mi 11 Lite 5G ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ខ្ទង់ ១ លាន ៤០ ម៉ឺនរៀល (350 ដុល្លារ) ឡើងទៅ។ ខណៈ Mi 11 Lite 4G ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១ លាន ១២ ម៉ឺនរៀល (280 ដុល្លារ) ឡើងទៅ៕
សូមចុចអានខ្លឹមសារអត្ថបទដើមទាំងស្រុងនៅខាងក្រោមនេះ👇
សូមទស្សនាវីដេអូខាងក្រោមនេះ