Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ការកែតម្រូវអាយុនៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់​ ដែលចាក់បានពីអាយុ​ ១៨ឆ្នាំឡេីង​ មិនមែនពី​ ១៨ឆ្នាំ​ ដល់​ ៥៩ឆ្នាំ​ នោះទេ



  សេចក្តីកែតម្រូវព័ត៌មាន របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-២៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងសុីណូវ៉ាក់ (SINOVAC)


  គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ល-១៩) សូមគោរពជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) សម្រាប់ចាក់ដល់មនុស្ស ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ មិនមែនចាប់ពីអាយុ ១៨ ឆ្នាំ ទៅដល់អាយុ ៥៩ ឆ្នាំទេ។ គ.វ.ក-១៩ សូមអភ័យទោសចំពោះបញ្ជាក់កំហុសបច្ចេកទេសមាននៅក្នុងសេចក្តីជូនព័ត៌មាន នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ដែលបានអំពាវនាវដល់សាធារណជនមានអាយុចាប់ពី ១៨ ឆ្នាំ ទៅដល់អាយុ ៥៩ ឆ្នាំ មកចាក់វ៉ាក់សាំងស៊ីណូប៉ាក់ (SINOVAC) នៅតាមទីតាំងដែលបានកំណត់។




  គ.វ.ក-១៩ សូមខន្តីអភ័យទោស សាធារណៈជនទាំងអស់ ចំពោះកំហុសបច្ចេកទេសដោយអចេតនានេះ។  និងសូមអំពាវនាវម្តងទៀតដល់លោកអ៊ុំ ពូមីង ពុក ម៉ែ បងប្អូន និងក្មួយៗទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ ដែលជាក្រុមដល់វេនទទួលវ៉ាក់សាំង សូមអញ្ជើញទៅទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមទីតាំង ដែលបានកំណត់ដើម្បីការពារខ្លួនអ្នក ការងារក្រុមគ្រួសារអ្នក និងការពារសហគមន៍យើងពីការរាតត្បាតជំងឺកូវីដ-១៩៕




ពីមុន / Previous បន្ទាប់ / Next