(បរទេស)÷ កាលពីសប្តាហ៍មុន មាននាវាដឹកកុងតឺន័រទំនិញខ្នាតធំដែលមានឈ្មោះថា Ever Given ដែលបានជាប់គាំងនៅពាក់កណ្តាលព្រែកជីកស៊ុយអេ ដែលធ្វើឲ្យអាក់ខានការដឹងទំនិញកាត់ព្រែកជីកនេះ។ ដោយសារការអាកខាននេះ គឺធ្វើឲ្យខាតបង់ប្រាក់ពាណិជ្ជកម្មអស់ប្រមាណ ៤០០ លានដុល្លារក្នុងមួយម៉ោង ដោយផ្អែកលើតម្លៃទំនិញដែលគួរតែត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រែកជីកនេះរាល់ថ្ងៃ ប៉ុន្តែឥឡូវត្រូវជាប់គាំងទាំងអស់។
ប្រភព៖ CNBC
ចរាចរណ៍នៅខាងលិចនៃប្រឡាយជីកនេះគឺមានតម្លៃសរុបប្រហែល ៥,១ ពាន់លានដុល្លារក្នុងមួយថ្ងៃ ហើយចរាចរណ៍នៅខាងកើតមានប្រហែល ៤.៥ កោដិដុល្លារក្នុងមួយថ្ងៃ ដូច្នេះការរាំងស្ទះនេះធ្វើឲ្យខាតការដេញដូរទំនិញប្រហែល ១កោដលានដុល្លារក្នុងមួយថ្ងៃ។ លោក Jon Gold អនុប្រធានផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ និងគោលនយោបាយគយ សម្រាប់សហព័ន្ធលក់រាយជាតិបាននិយាយថាការរាំងស្ទះនេះកំពុងសង្កត់ធ្ងន់ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ដែលកំពុងមានបញ្ហារួចទៅហើយដោយសារតែកូវីដ១៩។
លោកបានបន្តទៀតថា សមាជិកក្រុមពាណិជ្ជកម្មសកលកំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមហ៊ុនដឹកជញ្ជូនដើម្បីតាមដានស្ថានការណ៍ និងកំណត់នូវយុទ្ធសាស្រ្តកាត់បន្ថយការខាត់បង់ទឹកប្រាក់ដ៏ល្អបំផុត។ ក្រុមហ៊ុនជាច្រើននៅតែបន្តតស៊ូជាមួយនឹងការកកស្ទះខ្សែសង្វាក់ផ្គត់ផ្គង់និងការពន្យារពេលដែលបណ្តាលមកពីជំងឺរាតត្បាត ហើយការរាំងស្ទះនេះនឹងបន្តពន្យាពេលរយៈខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កបញ្ហាប្រឈមបន្ថែមទៀត។
ប្រភព៖ BIMCO (CNBC)
ព្រែកជីកស៊ុយអេគឺជាព្រែកជីកល្បីជាងគេបំផុតមួយក្នុងពិភពលោក ដែលជីកបំបែកទ្វីបអាហ្រ្វិកពីអាស៊ី ដើម្បីបង្កើតជាផ្លូវពាណិជ្ជកម្មដែលមមាញឹកបំផុតមួយនៅលើពិភពលោកដោយប្រមាណ ១២% នៃពាណិជ្ជកម្មពិភពលោកសរុបឆ្លងកាត់វា។ ការនាំចេញតាមព្រែកជីកនេះមានទាំងពីថាមពលដូចជាឧស្ម័នធម្មជាតិរាវ ប្រេងឆៅ និងប្រេងចម្រាញ់ ដែលមានចំនួនពី ៥ ទៅ ១០ ភាគរយនៃការនាំចេញសកល។ ក្រៅពីនេះមានជាផលិតផលរបស់អតិថិជនផ្សេងៗដែលដូចជាសម្លៀកបំពាក់ គ្រឿងសង្ហារឹមការផលិតគ្រឿងបន្លាស់រថយន្ត ឧបករណ៍ហាត់ប្រាណ និង សត្វពាហនៈទៀតផង៕
ប្រភព៖ CNBC
ប្រភព៖ Qoo Buzz