Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ករណីស្លាប់ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារ ជំងឺកូវីដ-១៩


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពី ករណីស្លាប់ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារ ជំងឺកូវីដ-១៩

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថាយោងតាមរបាយការណ៍ពី÷

មណ្ឌលសុខភាពចាក់អង្រែ បានឲ្យដឹងថាមានស្ត្រីជនជាតិខ្មែរអាយុ ៥៧ឆ្នាំ រស់នៅឃុំសង្កែសាទរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចូលសម្រាកនៅមន្ទីពេទ្យមិត្តភាពកម្ពុជា  ចិនព្រះកុសមៈ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០២១ ដោយសារមានគ្រោះថ្នាក់ចរាចរណ៍ត្រូវក្បាលធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី តម្រូវឲ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនដង្ហើម រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ បន្ទាប់ពីបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ គាត់ត្រូវបានបញ្ជូនព្យាបាលបន្តនៅមណ្ឌលព្យាបាលចាក់អង្រែ  នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ២២:២៥នាទី រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ អ្នកជំងឺបានគាំងបេះដូង គ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១២:៥៧ នាទី។ 

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ÷ ស្ត្រីជនជាតិខ្មែរអាយុ ៥៧ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ រួមទាំងជំងឺទឹកនោមផ្អែមប្រចាំកាយ នៅលើអ្នកជំងឺមានផ្ទុកវិរុសកូវីដ-១៩ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ៕

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្រាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕




ពីមុន / Previous បន្ទាប់ / Next