Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

vivo X50e 5G ចេញជាផ្លូវការ និងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W

កាលពីដើមខែមិថុនា ឆ្នាំ 2020 កន្លងទៅ vivo បានប្រកាសចេញ vivo X50 Series ជាផ្លូវការ ដោយក្នុងនោះមានដូចជា vivo X50, X50 Pro និង X50 Pro+។ ដោយឡែកនៅក្នុងថ្ងៃនេះ vivo បានប្រកាសចេញទូរសព្ទឆ្លាតថ្មីមួយម៉ូឌែលទៀត មានឈ្មោះជាផ្លូវការហៅថា vivo X50e 5G។ បើមើលពីលើរចនាបថរូបរាងខាងក្រៅ យើងសង្កេតឃើញថា vivo X50e 5G មានលក្ខណៈស្រដៀងគ្នាច្រើនទៅ vivo Y51 ឆ្នាំ 2020 ដែលបានប្រកាសចេញកាលពី 2 សប្តាហ៍មុនអញ្ចឹងដែរ។


ទូរសព្ទឆ្លាតលំដាប់មធ្យម vivo X50e 5G បំពាក់មកជាមួយអេក្រង់លាត ម៉ូតឆកតំណក់ទឹក ទំហំ 6.44 អ៊ីញ ប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ក៏ដូចជាបច្ចេកវិទ្យាស្កេនស្នាម្រាមដៃនៅក្រោមអេក្រង់ផងដែរ។ vivo X50e 5G ភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 32MP Aperture f/2.0 និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 48MP Aperture f/1.79, មួយគ្រាប់ជាលេនពង្រីក (Telephoto) ទំហំ 13MP Aperture f/2.46, មួយគ្រាប់ទៀតជាលេនទូលាយ (Ultra Wide) ទំហំ 8MP Aperture f/2.2 និងមួយគ្រាប់ចុងក្រោយគឺជាលេន Macro ទំហំ 2MP Aperture f/2.4។


សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនវិញ vivo X50e 5G ប្រើប្រាស់បន្ទះឈីប Snapdragon 765G គួបផ្សំជាមួយ RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 128GB។ ជាងនេះទៅទៀត អ្នកប្រើប្រាស់ក៏អាចធ្វើការបន្ថែម Memory ពីខាងក្រៅបាន តាមរយៈរន្ធ microSD Card ផងដែរ។ លើសពីនេះ vivo X50e 5G ក៏បានបង្ហាញខ្លួនមកជាមួយជម្រើសពណ៌ខ្មៅ និងពណ៌ខៀវ ក៏ដូចជាថាមពលថ្មទំហំ 4,350mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W ថែមទៀតផង។ គួរបញ្ជាក់ផងថា សម្រាប់ទីផ្សារតៃវ៉ាន់ vivo 50e 5G ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ១ លាន ៩២ ម៉ឺនរៀល ( 480 ដុល្លារ )។




ប្រភព ÷ Cambo Report

ពីមុន / Previous បន្ទាប់ / Next