Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

OPPO A33 បង្ហាញខ្លួនផ្លូវការ ជាមួយតម្លៃខ្ទង់ ៦០ ម៉ឺនរៀល


កាលពីខែមុននេះ ក្រុមហ៊ុន Realme បានធ្វើការប្រកាសចេញទូរសព្ទឆ្លាត OPPO A53 សម្រាប់ទីផ្សារប្រទេសឥណ្ឌា ជាមួយអេក្រង់លាត រំលេចដោយលេនទម្លុះអេក្រង់ និងមានកាមេរ៉ាខាងក្រោយសរុបចំនួន3 គ្រាប់។ ដោយឡែកនៅក្នុងពេលនេះ OPPO ទើបបានបញ្ចេញខ្សែស្រឡាយនេះ មួយម៉ូឌែលទៀត ដោយវាមានឈ្មោះហៅជាផ្លូវការថា OPPO A33 ដែលមានលក្ខណៈសម្បត្តិមួយចំនួនស្រដៀងគ្នានឹង OPPO A53 ដែរ។




ជាក់ស្ដែង ទូរសព្ទឆ្លាត OPPO A33 បានបំពាក់មកជាមួយអេក្រង់ ទំហំ 6.5 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត HD+ ជាមួយ Aspect Ratio 19:9 ដែលគាំទ្រ Refresh Rate កម្រិត 90Hz។ ចំពោះកម្លាំងម៉ាស៊ីនវិញ OPPO A33 បានប្រើប្រាស់បន្ទះឈីប Snapdragon 460 ដូចទៅនឹង A53 ដែរ គួបផ្សំជាមួយជម្រើស RAM ទំហំ 3GB/4GB បូករួមអង្គផ្ទុកទិន្នន័យទំហំ 32GB និងអាចបន្ថែម MicroSD Card ពីក្រៅបាន 256GB ផងដែរ។ ចំណែកឯផ្នែកកាមេរ៉ា OPPO A33 ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 ទំហំ 8MP ជាម៉ូតបែបទម្លុះអេក្រង់ និងមានកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយមួយគ្រាប់ជាលេនគោលទំហំ 13MP មួយគ្រាប់ទៀតជា Depth Sensor ទំហំ 2MP និងមួយគ្រាប់ចុងក្រោយគេជាលេន Macro ទំហំ 2MP ដូចគ្នា។ លើសពីនេះទៅទៀត OPPO A33 ភ្ជាប់មកជាមួយថ្មទំហំ 5,000mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 18W និងបានដំណើរការដោយ Android 10 ស្រោប ColorOS 7.2 ចេញពីប្រអប់តែម្ដង។




ក្រៅពីនេះ OPPO A33 បានកើតមកជាមួយជម្រើសពណ៌សរុបចំនួន 2 ក្នុងនោះរួមមានដូចជា ពណ៌ Midnight Black និងពណ៌ Mint Green ហើយក៏មានប្រើរន្ធដោតកាស 3.5mm ផងដែរ។ ជាចុងក្រោយ OPPO ត្រូវបានដាក់លក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី តម្លៃខ្ទង់ ៦០ ម៉ឺនរៀល ឬ ស្មើនឹង 150 ដុល្លារ។


សូមចុចទស្សនាវីដេអូខាងក្រោមនេះ




ប្រភព ÷ Cambo Report

ពីមុន / Previous បន្ទាប់ / Next