Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

អនុប្រធាន ភូមិម្នាក់លង់ទឹកស្លាប់នៅពេលទៅដាក់មងនៅបឹងក្រោយផ្ទះ

ខេត្តពោធិ៍សាត់ ÷ អនុប្រធាន ភូមិ ម្នាក់បានលង់ទឹកស្លាប់ គ្រាដែលគាត់ទៅដាក់មងដើម្បីចាប់ត្រីនៅទឹកបឹង ចម្ងាយពីផ្ទះប្រមាណ ៧០ ម៉ែត្រ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុច ទឹក បឹង រូង ស្ថិតនៅ ភូមិ សំសាន្ដ ឃុំ តា លោ ស្រុក តាលោ សែន ជ័យ នៃខេត្តពោធិ៍សាត់។


ប្រភពពី អ្នកភូមិ បានឱ្យដឹងថាជនដែលលង់ទឹកស្លាប់នេះឈ្មោះ សួន វឿន ភេទ ប្រុស អាយុ ៦៦ឆ្នាំ មានតួនាទីជាអនុប្រធានភូមិ សំសាន្ត និងមាននៅ ភូមិ ឃុំ កើតហេតុ។ ដោយសារជនរងគ្រោះទៅដាក់មងដើម្បីចាប់ ត្រីនៅក្នុងទឹកបឹង។ កូនៗដោយមានការសង្ស័យបាត់ឪពុកយូរមិនឃើញមកផ្ទះវិញបាននាំគ្នាទៅរកក៏ឃើញលង់ទឹក ស្លាប់ នៅក្នុងបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ។ សូមបញ្ជាក់ថាត្រឹមតែរយៈពេល ២ ថ្ងៃនៅក្នុងខេត្តពោធិ៍សាត់ កើតមានករណីលង់ទឹកបណ្ដាលឱ្យមនុស្ស ២នាក់បានស្លាប់៕



ប្រភព: Khmer Make 

ពីមុន / Previous បន្ទាប់ / Next