Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

LG K71 ចេញជាផ្លូវការ មានអេក្រង់ទំហំ 6.8 អ៊ីញ កាមេរ៉ាមុខ 32MP

LG បានប្រកាសចេញទូរសព្ទឆ្លាតលំដាប់ថវិកាថ្មីមួយម៉ូឌែល ដែលមានឈ្មោះជាផ្លូវការថា LG K42 សម្រាប់ដាក់លក់នៅលើទីផ្សារប្រទេសមួយចំនួនស្ថិតនៅក្នុងទ្វីបអាមេរិកកណ្តាល។ ដោយឡែកនៅក្នុងថ្ងៃនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានធ្វើការប្រកាសចេញទូរសព្ទឆ្លាតស្ថិតនៅក្នុងត្រកូល K ថ្មីមួយម៉ូឌែលផ្សេងទៀត ដោយវាមានឈ្មោះហៅថា LG K71


ទូរសព្ទឆ្លាតលំដាប់មធ្យម LG K71 មានសមាមាត្រតួខ្លួន 171.4 x 77.7 x 8.7 មម និងមានទម្ងន់ 220 ក្រាម ហើយវាបានបំពាក់មកជាមួយអេក្រង់លាតទំហំ 6.8 អ៊ីញ ប្រភេទ IPS LCD អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ( 1080 x 2460 ភិចស៊ែល ) ជាមួយកម្រិតដង់ស៊ីតេ 395 ppi និង Aspect Ratio 20.5:9 ក៏ដូចជាអមមកជាមួយឆកតំណក់ទឹករាងអក្សរ U ផងដែរ។ LG K71 បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ទំហំ 32MP និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយក្នុងនោះមានមួយគ្រាប់គឺជាលេនគោលទំហំ 48MP មួយគ្រាប់ទៀតជាលេនទូលាយ ( Ultra Wide ) ទំហំ 5MP និងមួយគ្រាប់ចុងក្រោយគេ Depth Sensor ទំហំ 5MP



សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនវិញ ទូរសព្ទឆ្លាតលំដាប់មធ្យម LG K71 ប្រើប្រាស់បន្ទះឈីប Helio P35 គួបផ្សំជាមួយ RAM ទំហំ 4GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 128GB។ លើសពីនេះ អ្នកប្រើប្រាស់ក៏អាចធ្វើការបន្ថែមអង្គផ្ទុកទិន្នន័យពីខាងក្រៅបានតាមរយៈរន្ធ microSD ថែមទៀតផង។ បន្ថែមពីនេះ LG K71 ក៏បានភ្ជាប់មកជាមួយរន្ធដោតកាស 3.5mm ប៊ិច Stylus សម្រាប់សរសេរនិងកត់ចំណាំ ឬគូររូបលេង ក៏ដូចជាថាមពលថ្មទំហំ 4,000mAh អាចគាំទ្រការសាកថ្មកម្លាំង 10W តាមរយៈរន្ធ USB-C ផងដែរ។ ចំពោះកាលបរិច្ឆេទនៃការដាក់លក់ និងតម្លៃដាក់លក់ជាផ្លូវការរបស់ LG K71 ក្រុមហ៊ុន LG មិនទាន់បានបញ្ជាក់ឲ្យយើងបានដឹងនោះទេ។







***សូមចុចទស្សនាវីដេអូខាងក្រោមនេះ÷




ប្រភព ÷ Cambo Report

ពីមុន / Previous បន្ទាប់ / Next