Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ឃាតករព្រហើនម្នាក់ ហ៊ានព្រមានចៅក្រមថារូបគេនឹងសម្លាប់មនុស្សបន្តរទៀត បើតុលាការមិនកាត់ទោសប្រហារជីវិត

អាមេរិក ៖ ឃាតករព្រហើនម្នាក់ ដែលត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ បានស្នើសុំចៅក្រមឲ្យកាត់ទោសប្រហារជីវិតមកលើខ្លួន ដោយព្រមានថារូបគេនឹងសម្លាប់មនុស្សបន្តរទៀត បន្ទាប់ពីចាក់សម្លាប់អ្នកទោសម្នាក់នៅពន្ធនាគារមួយក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក។




ឃាតករព្រហើនម្នាកនោះមានឈ្មោះថា Tommy P.Halland អាយុ ៤៥ឆ្នាំ  រស់នៅក្នុងទីក្រុង Indianapolis ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត បន្ទាប់ពីចាក់អ្នកទោសអាយុ ២៨ឆ្នាំម្នាក់ រហូតដល់ស្លាប់នៅក្នុងពន្ធនាគារ Pendleton Correctional Facility កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។


 Halland ក៏ជាអ្នកនៅពីក្រោយនៃការស្លាប់របស់បុគ្គលិក នៅក្នុងផ្សារទំនើបនិងស្ថានីយប្រេងឥន្ធនៈមួយកន្លែងផងដែរ កាលពីឆ្នាំ២០១៥ ដោយចាក់ចំនួន១០កាំបិត រួមបញ្ជូលទាំងដៃ ទ្រូង និងគូទផងដែរ។ ដោយឡែក កាលពីសប្ដាហ៍មុននេះ ឃាតករឈាមត្រជាក់រូបនេះបានបង្ហាញខ្លួននៅតុលាការ និងបដិសេធមិនទទួលយកការសម្រេចចិត្ដរបស់ចៅក្រម ដែលផ្ដន្ទាទោសបន្ថែមមកលើគេឡើយ។ ផ្ទុយទៅវិញ Halland បានប្រាប់ទៅចៅក្រមថា ខ្លួនចង់ទទួលទោសប្រហារជីវិត និងថែមទាំងគំរាមថា÷




ខ្ញុំនឹងសម្លាប់មនុស្សបន្ដទៀត រហូតដល់អ្នកកាត់ទោសប្រហារជីវិតខ្ញុំ។ យ៉ាងណាមិញ ចៅក្រមបាននិយាយថាខ្លួននឹងពិចារណាលើសំណើរបស់ Halland សម្រាប់ទោសប្រហារជីវិតនេះ៕






ប្រភព ÷ Khmerload


ពីមុន / Previous បន្ទាប់ / Next