Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ក្រុមហ៊ុន Honda ចេញកូនឡាន N-One ជំនាន់ទី២ ផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង មើលទៅកាន់តែឡូយ

ត្រកូល "N" គឺជាកូនរថយន្តខ្នាតតូចដ៏ពេញនិយមបំផុតមួយរបស់ Honda ហើយឥឡូវក្រុមហ៊ុនជប៉ុននេះក៏បានប្រកាសចេញ រថយន្ត N-One ជំនាន់ទី២ថ្មី ដែលមានការឌីហ្សាញថ្មីទាំងស្រុង កាន់តែទាក់ទាញ។




គួរបញ្ជាក់ឲ្យដឹងថា N-One ជំនាន់ទី១ បានបង្ហាញខ្លួនតាំងពីឆ្នាំ២០១២ មកម្ល៉េស ហើយវាក៏ជារថយន្តត្រកូល N ដែលចាស់ជាងគេដែរ។




យ៉ាងណាមិញ រថយន្ត Honda N-One ទទួលបានការឌីហ្សាញថ្មី ដោយបំពាក់ប៉ាណាថ្មី ចង្កៀងមុខ LED និង DRL ក៏ដូចជាផ្នែកខាងក្រោយ និងចង្កៀងខាងក្រោយថ្មីផងដែរ។ Honda ផ្តល់ជម្រើស ៣ប្រភេទ សម្រាប់ N-One គឺ Original, Premium និង RS ដោយពួកវានឹងមានបំពាក់ប៉ាណាមុខខុសៗគ្នា។





Honda N-One ថ្មីនៅតែបំពាក់ម៉ាស៊ីនសាំងចំណុះ ០,៦៦លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង ដំណើរការជាមួយប្រអប់លេខអូតូ CVT និង ប៉ុងមួយវិលកង់មុខមកស្តង់ដារ ប៉ុន្តែក៏មានបន្ថែម Option លេខដៃ ៦វគ្គ ជាលើកដំបូងបង្អស់។




រថយន្តខ្នាតតូចនេះក៏មានបំពាក់បច្ចេកវិទ្យា Honda Sensing Safety Suite មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារសំខាន់ៗ ដូចជា Adaptive Cruise Control with Stop-and-Go និង សេនស័រក្រោយពេលចូលចត ជាដើម។ ចំពោះតម្លៃ Honda នឹងប្រកាសនៅពេលជិតចេញលក់៕




ប្រភព÷ Sabay News


ពីមុន / Previous បន្ទាប់ / Next