ករណីជំងឺផ្តាសាយធំ ក្នុងចំណោមព្រះសង្ឃ នៅខេត្តបាត់ដំបង មិនមែនជាជំងឺកូវីដ-១៩នោះទេ ÷
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានទទួលរបាយការណ៌ថា មានហេតុការណ៌ករណីសង្ស័យគ្រុនផ្តាសាយធំ បានកេីតឡេីងចំពោះក្រុមព្រះសង្ឍចំនួន ៤៦នាក់ ដែលគង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះហេីយមានព្រះអាការ:រោគដូចជា ក្តៅខ្លួន លេីសពី ៣៧,៥ អង្សារសេ ក្អក និងហៀរសំបោរ។ ហេតុការណ៌នេះ បានកេីតមានឡេីងចំនួន ៥-៦ ថ្ងៃមកហេីយ ដែលមានព្រះសង្ឍប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលេី បានជាសះស្បេីយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ ព្រះសង្ឍដែលនៅមានរោគសញ្ញាសង្ស័យ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានយកវត្ថុសំណាកព្រះសង្ឍចំនួន ២១អង្គនាក់ ផ្ញេីរទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័កម្ពុជានាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ហេីយលទ្ធផលបានបង្ហាញថាមិនមានវីរុសកូវីដ-១៩ តែជាករណីជំងឺគ្រុនផ្តាសាយធំ។ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានធ្វេីការអប់រំណែនាំព្រះសង្ឍ លោកតាអាចារ្យវត្ត និងគណគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះ រួចហេីយដែរ។ បច្ចុប្បន្ននេះស្ថានភាពសុខភាពព្រះសង្ឍដែលឈឺនោះមានការវិវត្តទៅរកភាពល្អប្រសេីរហេីយ។
ជំងឺគ្រុនផ្តាសាយធំនេះ ជាជំងឺឆ្លង ដែលត្រូវមានការប្រុងប្រយ័ត្ន ដោយអនុវត្តន៌ការការពារប្រហាក់ប្រហែលគ្នាទៅនឹងការការពារជំងឺកូវីដ-១៩ ដែរ។ ដូច្នេះ ដោយសារក្រសួងសុខាភិបាល មានការសង្កេតកន្លងមកនេះ ឃេីញថា នៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌ ននិងបុណ្យភ្ជុំបិណ្ឌនេះ។ ក្រសួងសុខាភិបាល សូមធ្វេីការអំពាវនាវក្រេីនរំលឹកសារជាថ្មី ដល់បងប្អូនប្រជាលរដ្ឋទាំងអស់។ ជាពិសេស លោកតាអាចារ្យ លោកតា-យាយជី គណៈគ្រប់គ្រងសាលាពុទ្ធិកៈ និងគណ:កម្មការគ្រប់គ្រងទីវត្តអារ៉ាមនៅទូទាំងប្រទេស ពព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់។ ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគរុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត ដោយអនុវត្តវិធានការការសាមញ្ញៗដូចតទៅ៖
១. រក្សាអនាម័យដៃស្អាតជានិច្ចដោយលាងសម្អាតដៃអោយញឹកញាប់ និងកុំយកដៃដែលមិនទាន់បានលាងសម្អាតទៅប៉ះផ្ទៃមុខមាត់ ឫច្រមុះ និងត្រូវឆាន់ ឫពិសារទឹកក្តៅដាំពុះ និងចង្ហាន់ ឫឫម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ។
២. ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម ជួបជុំពុទ្ធបរិស័ទ ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ ( ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វេីក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនិមួយៗ ) និងពាក់ម៉ាស់នៅពេលសម្តែង និងស្តាប់ព្រះធ៌ម។
៣. រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡេីងទៅ។
៤. ជាពិសេសព្រះសង្ឍ ឫបុគ្គលដែលឈឺ មានរោគសញ្ញាផ្តាសាយ ឫមិនស្រួលខ្លួន ត្រូវសម្រាកនៅក្នុងកុដិ និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឫទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
៥. ត្រូវចៀសវាងការពុលចំណីអាហារ ការពុលស្រាសដោយប្រេីប្រាស់សារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេស ចៀសវាងគ្រោះថ្នាក់ចរាចរ និងចៀសវាងការសេបគ្រឿងញៀន។ សូមអរគុណ!
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។