Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Apple បានប្រាប់ពីរបៀប​សន្សំ​ថាមពល​ថ្ម iPhone ឲ្យ​ប្រើបានយូរ និងមិនឆាប់ខូច

អ្នក​ប្រើ iPhone មួយចំនួនតែង​តែរអ៊ូ​ថា​ ថាមពលថ្មរបស់ iPhone ប្រើមិនបានយូរដូចទូរសព្ទផ្សេងៗទៀត។ ឆ្លើយតបនឹងបញ្ហានេះដែរ Apple ផ្ទាល់​ក៏​បាន​បង្ហោះ​វិធីថែទាំថ្ម iPhone នៅលើវិបសាយផ្លូវការខ្លួនផ្ទាល់គឺ apple.com បង្ហាញ​តិចនិក​សន្សំ​ថ្ម iPhone ឲ្យ​បាន​យូរ និង​មិន​ឆាប់​ខូច។





ហើយតិចនិកទាំងអស់នោះមាន ៩ចំណុចដូចបានរៀបរាប់ខាងក្រោមនេះ ÷



១. Update ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ជំនជំនាន់ចុងក្រោយបង្អស់

២. ជៀសវាង​ដាក់ iPhone នៅ​កន្លែង​ក្ដៅ​ដែល​មាន​សីតុណ្ហភាព​លើស​ពី ៣៥ អង្សារសេ

៣. ដោះ​ស្រោម ( Case ) ក្រាស់ៗ​ចេញ រាល់​ពេល​សាក​ថ្ម កុំ​ឲ្យ​ក្ដៅ​ខ្លាំង

៤. បើក ( Enable ) មុខ​ងារ Low Power Mode ( Settings > Battery > Low Power Mode )

៥. គួរ​ប្រើ Wi-Fi បើ​សិន​ជា​មាន ជា​ជាង 3G តាម​ស៊ីម ព្រោះ​វា​ស៊ី​ថ្ម​លឿន និង​ក្ដៅ

៦. បិទ Background App Refresh ( Settings > General > Background App Refresh )

៧. បិទ Location Services ( Settings > Privacy > Location Services )

៨. បិទ​ទូរសព្ទ ពេល​នៅ​តំបន់​គ្មាន​សេវា ឬ​សេវា​តិច​មែន​ទែន

៩. បើ​សាក​ទូរសព្ទតាមកុំព្យូទ័រ ត្រូវ​ឲ្យ​កុំព្យូទ័រ​នៅ​ដំណើរការ ឬ​ដោត​សាក​ថ្ម។ បើ​កុំព្យូទ័រ​ Sleep ឬ Standby mode ថ្ម​ទូរសព្ទ​នឹង​ត្រូវ​បឺត​ទៅ​វិញ ( ថយ​ថាមពល​ថ្ម )៕


ប្រភព៖ Sabay News


ពីមុន / Previous បន្ទាប់ / Next