ដូច្នេះសូមអានបន្តរនូវការរៀបរាប់របស់លោក RITH Omega ឃិន ធារិទ្ធិ ដូចតទៅ÷
ខ្ញុំអាចនិយាយបានថាជាមនុស្សម្នាក់ដែលដឹងរឿងច្រើនដែលនៅពីក្រោយហេតុផលដែលបង ខេម សំរេចចិត្តចេញពី ថោន ដូចនេះហើយសូមបងប្អូនមិនដឹងរឿងច្បាស់កុំជេ ខេម ថាគាត់រមើលគុណអី រឺថាខាងណាខុសអី នៅចាំស្តាប់ទាំងសងខាងសិន។
មានហេតុបានមានផល ដោយសារតែបញ្ហាមួយចំនួននៅក្នុងចិត្តដែលមិនអាចដោះស្រាយបាន ការយល់ច្រលំ នឹងមានការអន់ចិត្តគ្នាពីមួយថ្ងៃទៅមួយថ្ងៃ រវាងមេ នឹងបងខេម ទើបបងខេមសំរេចចិត្តចេញទៅ ទីណាដែលគេមិនអោយតំលៃ កុំនៅយូរពេក។ រឿងនេះកើតឡើងដោយសារការយល់ច្រលំទាំងសងខាង កុងត្រាបងខេមនៅសល់ ៦ខែចុងក្រោយមែន តែមកពីមុនពេលគាត់ចេញនិយាយគ្នាមិនច្បាស់ បានមានរឿងបែបនេះ។ មុនពេលចេញក៏បងខេមបានសុំ ដាក់សំបុត្រលាឈប់ពិតប្រាកដមែន ព្រោះតាមពិតគាត់រកឈប់ជាមួយថោនយូរហើយ ក៏ច្រើនដងដែល តែដោយសារមនោសញ្ចេតនាជាមួយមេ នឹងដឹងគុណមេ បានគាត់នៅតស៊ូនៅបន្តរ រងចាំដំណោះស្រាយមួយដល់ល្អ។
តាមពិតមេគឺជាមនុស្សល្អ គាត់តែងតែជួយកូនចៅ ស្រលាញ់កូនចៅ ផ្តល់ឱកាសអោយកូនចៅគាត់ ពេលវេលាកាលពី ៣-៤ ឆ្នាំមុនដែលជាពេលមេនៅកាន់ផ្ទាល់ពិតជាពេលដែលមេបានផ្តល់ភាពកក់ក្តៅដល់កូនចៅទាំងអស់គ្នា នឹងយកចិត្តទុកដាក់ដល់កូនចៅគ្រប់គ្នា ខ្ញុំមានថ្ងៃនេះក៏ដោយសារមេជាអ្នកជ្រោមជ្រែង នឹងផ្តល់ឱកាសដែលដោយសារ Town Production បានមាន Rith Omega។ តែដោយសារមួយរយះធំនេះមេគាត់រវល់ជាច្រើនជាមួយការងារគាត់ បានធ្វើអោយបុគ្គលអគតិមួយចំនួនអាងមេបញ្ចេញរឹទ្ធ បញ្ចេញអំនាច បញ្ជាគេឯងទាំងខ្លួនមិនចេះ ចេះតែអែបអប នឹងធ្វើអោយប៉ះពាល់ដល់បុគ្គលិកជាច្រើនទៀតនៅក្នុងក្រុមហ៊ុនទាំងដែលមេមិនបានដឹង។ ដូចនេះហើយខ្ញុំសុំស្នើរដល់មហាជនទាំងអស់គ្ន បើមិនដឹងរឿងច្បាស់សូមកុំនាំគ្នាជេគេទាំងគ្មានហេតុផល សូមកុំជាន់គេដោយតែស្ករអី ព្រោះខ្ញុំក៏ជាជនរងគ្រោះនឹងការដែលគេជាន់តែស្ករទាំងមិនដឹងរឿងច្បាស់នេះដែល៕
ប្រភព÷ RITH Omega ឃិន ធារិទ្ធិ