នៅថ្ងៃនេះក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញ ទូរសព្ទត្រកូល M របស់ខ្លួនមួយម៉ូឌែលទៀត ក្នុងទីផ្សារប្រទេសឥណ្ឌា ហើយវាមានឈ្មោះហៅជាផ្លូវការថា Galaxy M31s។
ក្រុមហ៊ុន Samsung និងចាប់ផ្តើមដាក់លក់ ស្មាតហ្វូនធុនបង្គួរជំនាន់ថ្មីម៉ូដែល Galaxy M31s ក្នុងទីផ្សារប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ០៦ នាខែសីហាខាងមុខនេះជាមួយតម្លៃខ្ទង់ ១ លាន ៤ ម៉ឺនរៀលស្មើនិង 260 ដុល្លារឡើងទៅ។ អាស្រ័យទៅតាមជម្រើសនៃទំហំរ៉េមរបស់វា។ ជាមួយនិងជម្រើសពីរពណ៌ក្នុងនោះរួមមានដូចជាពណ៌ខៀវ ( Mirage Blue ) និងពណ៌ខ្មៅ ( Mirage Black )។