Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ករណីឆ្លងជម្ងឺ COVID-១៩ នៅក្នុងប្រទេសកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០


នៅថ្ងៃនេះ យេីងរកឃេីញករណីជំងឺកូវីដ-19 ថ្មី 7 នាក់ និងមានអ្នកជាសះស្បេីយ​ 7 នាក់​ ។ 
រហូតដល់ម៉ោង​ 08:30 ព្រឹក​ ថ្ងៃទី 29 ខែ កក្កដា ឆ្នាំ 2020 យេីងរកឃេីញករណីជំងឺកូវីដ-19 ថ្មី​ 7 នាក់ ជាជនជាតិខ្មែរ​ទាំងអស់​ ( 4 នាក់បានធ្វេីតេស្តលេីកទី 3 ទទទួលបានលទ្ធផលវិជ្ជមាន )។ 



ពួកគាត់ជាកងទ័ពមួកខៀវ​ និងបានវិលត្រលប់មកពីប្រទេសម៉ាលី កាលពីថ្ងៃទី​10 ខែកក្កដា​ ឆ្នាំ2020 និង3នាក់ទៀតបានធ្វេីតេស្តលេីកទី 2 ទទួលបាន​លទ្ធផលវិជ្ជមាន ពួកគាត់បានធ្វេីដំណេីរមកពីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី​23 ខែកក្កដា​ ឆ្នាំ 2020 ដូច្នេះចំនួនសរុបអ្នកកេីតជម្ងឺកូវីដ-19 កេីនឡើង​ 233 នាក់ ជាសះស្បេីយ 7 នាក់ ចំនួនសំរាកព្យាបាលនៅក្នុងមន្ទីពេទ្យ 79 នាក់​ អ្នកបានជាសះស្បេីយសរុប​ចំនួន 154 នាក់​ និងមិនមានករណីអ្នកស្លាប់នោះទេ។ ជំងឺកូវីដ-19 នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-19 ដ៏ខ្លាំងក្លានៅឡេីយ​។



យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ល។ 
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ល។ 
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។ 
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-19 ដំបូងបំផុតនៅថ្ងៃទី​ 27 មករា​ ឆ្នាំ 2020។ 
យេីងបានធ្វេីតេស្តចំនួន​ 60029 ស្មេីនឹង​  3616 ក្នុង 1 លាននាក់។



ដូច្នេះចូរយើងទាំងអស់ចូលរួមទប់ស្កាត់ការពារនិងបង្ការកុំអោយរីករាលដាលនៃជម្ងឺ COVID-19។



ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115


ពីមុន / Previous បន្ទាប់ / Next