កម្ពុជាចង់បានសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

យុវជនគណបក្សថ្នាក់កណ្តាល បើកវេទិកាពិភាក្សាជាមួយយុវជនក្រសួង-ស្ថាប័ន លើកទី២


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅវិមាន៧មករា រាជធានីភ្នំពេញ មានរៀបចំវេទិកាពិភាក្សាជាមួយយុវជនគណបក្សក្រសួង-ស្ថាប័ន លើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ យុវជនគណបក្សថ្នាក់កណ្តាល។

ឯកឧត្តមបណ្ឌិត បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដោយមានសមាជិក-សមាជិកាគណបក្សមកពីតាមបណ្តាក្រសួង-ស្ថាប័ន ចូលរួមប្រមាណ ២,៥០០នាក់។

គោលបំណង និងទិសដៅទៅមុខ
វេទិកាពិភាក្សាលើកទី២ នេះ នឹងបន្តរៀបចំឡើងនៅក្នុងក្របខ័ណ្ឌយុវជនគណបក្សថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្តទូទាំងប្រទេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណង៖

. ស្វែងយល់ពីសុខទុក្ខ និងមនោសញ្ចេតនារបស់បងប្អូនយុវជននៅគ្រប់មូលដ្ឋាន។

. ស្តាប់មតិយោបល់ និងសំណូមពរនានា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាតម្រូវការជាក់ស្តែងរបស់យុវជន។

. សម្រួចទិសដៅការងារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។








ប្រភព: ក្រសួងព័ត៌មាន
ពីមុន បន្ទាប់