អ្នកជំងឺ ៤នាក់ទៀត ដែលរងគ្រោះដោយផ្សែងពុលពីសំណាក់កងកម្លាំងចម្រុះថៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
សូមជម្រាបជូនថា ជនរងគ្រោះមានឈ្មោះ មាស គឹមហេង, ភិន វី, មាន សំបូរ, ពៅ តុលា ដែលសុទ្ធតែជាប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានរងគ្រោះពីការប៉ះទង្គិចកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ បន្ទាប់ពីកងកម្លាំងចម្រុះថៃ បានបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសម្លេងខ្លាំង ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ចំនួន ២៩អង្គ/នាក់ បានរងរបួសធ្ងន់ស្រាល។
រូបថត៖ ខឹម សុវណ្ណារ៉ា / AKP