Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់និងមិនទាន់មានការវិវត្តថ្មីនៅឡើយទេ

 


លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា សភាពការណ៍ជួរមុខ គិតចាប់តាំងពីម៉ោ១២រំលងអធ្រាត្រ ថ្ងៃទី៣០ខែសីហាឆ្នាំ២០២៥ ដល់វេលា ម៉ោង៦និង០០នាទីព្រឹក សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់និងមិនទាន់មានការវិវត្តថ្មីនៅឡើយទេ។


ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងបន្ថែមថា ចំពោះកងកម្លាំងរបស់កម្ពុជាគឺតាមដានដោយយកចិត្តទុកដាក់បំផុត និងកំពុងបំពេញតួនាទីរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្ននិងខ្ជាប់ខ្ជួនដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។


គួរម្លឹកផងដែរថា បទឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេស រវាងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងប្រទេសថៃ នាថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្ដើមរបស់លោកប្រធានធិបតី នៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមសង្កេតការណ៍ពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន។ យន្តការនេះគឺដើម្បីចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងជៀសវាងការបង្កើតភាពតានតឹង និងការប៉ះទង្គិចគ្នារវាងផ្នែកយោធាសាជាថ្មី។


កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ


កម្ពុជា ថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កម្ពុជាក៏សូមអំពាវនាវឱ្យភាគីថៃគោរពលក្ខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតីដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញាគណៈកម្មាធិការព្រំដែនទូទៅGBC។


លើសពីនេះទៅទៀត ក៏បានប្រកាន់ខ្ជាប់និងអនុវត្តតាមស្មារតីដែលបានឯកភាពគ្នាចេញពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា ថៃ RBC នាពេលកន្លងមក៕ ដោយ៖ គង់ សិរីរ័ត្ន



ប្រភព: ក្រសួងព័ត៌មាន


ពីមុន / Previous បន្ទាប់ / Next