ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៊ីម៉ាក់ ស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់ មកមិនទាន់ផ្ទះកប់ក្នុងដីចំនួន៥ទីតាំង (មានរន្ធគ្រាប់បែក)
ឯកឧត្តម ហេង រតនា ប្រតិភរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានលើកឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះថា ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់ អង្គភាពស៊ីម៉ាក់ បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង (មាន រន្ឋគ្រាប់បែក)។
សូមបញ្ជាក់ថា គ្រាប់បែក MK-84 ដែលមិនផ្ទុះ និងរណ្តៅ គ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់ កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ ២៤-២៨ខែ កក្កដា ឆ្នាំ២០២៥នេះ។ គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញ យល់នោះទេ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ ទាំងនេះទេ អង្គភាពសីម៉ាក់មានព័ត៍មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះផ្តល់ដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។
ឯកឧត្តម បានបន្តថា គ្រាប់បែកត្រកូល MK-48 នេះ មានកំណត់ សំគាល់និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យ
យន្តហោះ F-16 និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែ មានកំណត់ត្រា។ យន្តហោះ F-16 នេះអាចដឹក
គ្រាប់បែក MK-84 ចំនួន៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជើង។
ប្រធានអគ្គនាយកខាងលើ បានលើកឡើងទៀតថា មានពួក អគតិលាបពណ៌បានលើកឡើងថា គ្រាប់បែក MK-84 នេះ ជាគ្រាប់បែកចាស់ សុំបញ្ជាក់ថាករណីគ្រាប់បែកចាស់មាន អាយុកាលជាង៥០ឆ្នាំមកហើយនោះ មិនមែនគ្រាន់តែរបកទឹក ថ្នាំនោះទេ ចែសស៊ីដែកជ្រៅៗ ទន្ទឹងនឹងនេះរណ្តៅគ្រាប់ផ្ទុះ រន្ធ រណ្តៅគ្រប់បែកមិនទាន់ផ្ទុះ ជាភស្តុតាងស្រាប់ អ្នកណាសង្ស័យ អាចអញ្ជើញទៅទស្សនាជាក់ស្តែងបាន ដោយអាចយកទាំង អ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលើ ពិភពលោកយើងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន!។
ប្រភពព័ត៌មាន: ក្រសួងព័ត៌មាន