Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

អភិបាលខេត្តកែប អំពាវនាវដល់បងប្អូនដែលបានធ្វើមាតុភូមិ និវត្តន៍ទាំងអស់ឱ្យស្វែងរកការងារធ្វើ និងប្រកបមុខរបរនៅ ស្រុកកំណើតយើងវិញ


ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប បានអំពាវនាវដល់បងប្អូនដែលបានធ្វើ មាតុភូមិនិវត្តន៍ទាំងអស់ឱ្យស្វែងរកការងារធ្វើ និងប្រកបមុខរបរ នៅស្រុកកំណើតយើងវិញ ព្រោះនៅខេត្តកែប ក៏ដូចជាខេត្ត ជិតខាងរបស់យើងក៏មានការងារជាច្រើនកន្លែងសម្រាប់បងប្អូន ធ្វើ។

ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ធ្វើឡើងនៅ ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជួប សំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូន ប្រជាពលរដ្ឋនៅសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប។ ដែលនេះ បានបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ និងទទួលខុសត្រូវ ខ្ពស់របស់ឯកឧត្តមបណ្ឌិតចំពោះសុខទុក្ខ និងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

បន្ទាប់ពីមានការផ្ទុះសង្គ្រាមឈ្លានពានដោយយោធាថៃមកលើ កម្ពុជាទាំងកំរោលអស់រយៈពេល ០៥ថ្ងៃកន្លងមកនេះ បានធ្វើឱ្យ ប្រជាពលរដ្ឋជាច្រើនគ្រួសារទាំងក្មេង ទាំងចាស់ទទួលរងគ្រោះ និងធ្វើចំណាកស្រុកចាកចេញពីគេហដ្ឋានដែលធ្លាប់រស់នៅជួបជុំ គ្រួសារប្រកបដោយភាពកក់ក្តៅ និងសុខុដុមរមនា ទៅកាន់ ទីទួលមានសុវត្ថិភាព និងមួយចំនួនទៀតបានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ស្រុកកំណើត។

ជាមួយគ្នានេះផងដែរ ក៏មានគ្រួសារ និងប្រជាពលរដ្ឋមួយចំនួន ដែលបានធ្វើចំណាកស្រុកទៅធ្វើការរកស៊ី និងប្រកបមុខរបរ ផ្សេងៗនៅប្រទេសថៃ បានធ្វើមាតុភូមិនិវត្តន៍មកកាន់ ស្រុកកំណើតនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេសកម្ពុជា ដែលនិយាយជារួម និងនិយាយដោយឡែក ស្រុកដំណាក់ចង្អើរ ខេត្តកែបរហូតមកដល់ពេលនេះក៏មានបងប្អូនប្រជាពលរដ្ឋចំនួន ១៨គ្រួសារ ស្មើនឹង ៥៨នាក់ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេស ថៃមកដល់ស្រុកកំណើតប្រកបដោយសុវត្ថិភាពផងដែរ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដែលបានរៀបចំចាត់ចែងមន្ត្រី និងរថយន្តទៅទទួលបងប្អូនប្រជាពលរដ្ឋដោយ ផ្ទាល់នៅតាមច្រកព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបណ្ឌិតអភិបាល ខេត្ត ក៏បានថ្លែងកោតសរសើរដល់លោក ឆាង ឆៃ អភិបាលនៃ គណៈអភិបាលស្រុកដំណាក់ចង្អើរ ដែលបានខិតខំ សម្របសម្រួល និងយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានជាប្រចាំ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ក៏បានពាំនាំនូវសេចក្តីផ្តាំផ្ញើ ហ៊ុន សួរសុខទុក្ខដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ សែន ប្រធានព្រឹទ្ធសភាពកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ ព្រួយបារម្មណ៍ និងគិតគូរជាប្រចាំអំពីសុខទុក្ខ និង ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

បន្ថែមពីនោះផងដែរ ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះបងប្អូនកងទ័ពកម្ពុជាទាំងអស់ដ៏អង់អាច
ក្លាហាន ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងធ្វើពលីកម្មគ្រប់បែបយ៉ាងរហូតដល់អាយុជីវិត ដើម្បី បុព្វហេតុជាតិ មាតុភូមិជាទីស្នេហា និងសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជាទាំងមូល។ អំណោយដែលឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានផ្តល់ ជូនបងប្អូនពលករទាំង ៥៨នាក់ នាឱកាសនេះរួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ០១កេះ មីយើង ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យូរ៕





ប្រភពព័ត៌មាន: ក្រសួងព័ត៌មាន

ពីមុន / Previous បន្ទាប់ / Next